ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បើករថយន្តក្រុង ៤៥កៅអី ធ្លាក់ពីលើផ្លូវក្រឡាប់ ដែលស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៤:១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយខ្លួនឯង បណ្តាលឲ្យរថយន្តមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-4999 ពណ៌លឿង បានធ្លាក់ពីលើផ្លូវក្រឡាប់ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ (គេចខ្លួន) ក្នុងទិសដៅពីកើតទៅលិច ត្រង់ចំណុចលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤០-៣៤១ ដែលស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បណ្តាលឲ្យមនុស្សរបួសធ្ងន់ចំនួន ០៣នាក់ ស្រី ០២នាក់ របួសស្រាល ១១នាក់ ស្រី០៤នាក់ (ជនជាតិអង់គ្លេស ០១នាក់ ភេទប្រុស ជនជាតិឥណ្ឌា ០២នាក់ ភេទប្រុស) និងខូចរថយន្ត ០១គ្រឿង ដោយមូលហេតុអ្នកបើករថយន្តងងុយដេក។
ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង ប្រមូលវត្ថុតាងពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕
