រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ

ឌូបៃ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan នឹងធ្វើដំណើរទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់នៅថ្ងៃសៅរ៍។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានបន្តថា ព្រះអង្គម្ចាស់ Faisal bin Farhan គ្រោងនឹងជួបជាមួយមន្ត្រីអ៊ីរ៉ង់។
អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតបានព្រមព្រៀងគ្នាកាលពីខែមីនា នៅក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន ដើម្បីបញ្ចប់ការប្រេះឆាផ្នែកការទូត និងបង្កើតទំនាក់ទំនងឡើងវិញបន្ទាប់ពីមានអរិភាពជាច្រើនឆ្នាំដែលបានធ្វើឱ្យខូចដល់ស្ថិរភាពក្នុងតំបន់ រួមទាំងនៅយេម៉ែន ស៊ីរី និងលីបង់។
ប្រទេសអ៊ីរ៉ង់បានបើកស្ថានទូតរបស់ខ្លួននៅអារ៉ាប៊ីសាអូឌីតជាផ្លូវការនៅថ្ងៃទី ៧ ខែមិថុនា។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]
