សម្ដេចតេជោ ឲ្យកែតម្រូវបទចម្រៀង អបអរសាទរសម្ពោធអាគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យកែតម្រូវលើចម្រៀងមួយបទ ដែលអ្នកនិពន្ធតែងឡើង ដើម្បីអបអរសាទរកម្មវិធីសម្ពោធនេះ ប៉ុន្ដែច្រឡំដាក់ថា ពុទ្ធិកសាកលវិទ្យាល័យសីហនុរាជា។
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មីតម្លៃជិត ២លានដុល្លារ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាថ្ងៃទី៣០ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នៅក្នុងនេះដាក់បទ អបអរសាទរពិធីសម្ពោធអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជា ហើយចម្រៀងចាក់ផ្សាយទៅ ឥលូវសុំដកចម្រៀងនេះត្រឡប់មកវិញ ហើយកែតម្រូវទៅសម្ពោធនៅវត្តស្វាយពពែ ប៉ុន្ដែដាក់កន្លែងវិញ។ អញ្ចឹងបានគេថាចម្រៀងមានពេលខ្លះ អ្នកចម្រៀងមិនទាន់ស្លាប់ផង តែចម្រៀងស្លាប់បាត់ ប៉ុន្ដែចម្រៀងនៅរស់» ៕
