**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អ៊ីរ៉ង់ ប្រកាសពីភាពជោគជ័យក្នុងការធ្វើតេស្ដមីស៊ីលផ្លោងដែល​មាន​សមត្ថភាព​អាច​បាញ់​បាន​ចម្ងាយ ២,០០០គីឡូម៉ែត្រ

បរទេស៖ អ៊ីរ៉ង់​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​ការ​បាញ់​សាកល្បង​ដោយ​ជោគជ័យ​នូវ​កាំជ្រួច​ផ្លោង​ដែល​មាន​សមត្ថភាព​អាច​បាញ់​បាន​ចម្ងាយ​ ២,០០០គីឡូម៉ែត្រ (១,២៤៣ ម៉ាយ)។ ការសាកល្បងនេះបានកើតឡើងតែពីរថ្ងៃបន្ទាប់ពីប្រមុខកងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែលបានណែនាំអំពី “សកម្មភាព” ដែលអាចប្រឆាំងនឹងអ៊ីរ៉ង់ទាក់ទងទៅនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការ​អភិវឌ្ឍ​នេះ​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​ក្នុង​សហគមន៍​អន្តរជាតិ និង​ធ្វើ​ឲ្យមាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​តំបន់។

អ៊ីស្រាអែល​ជា​ប្រទេស​ដែល​អ៊ីរ៉ង់​មិន​ទទួល​ស្គាល់​ថា​​ជា​ការ​គំរាមកំហែង​អត្ថិភាព។ កម្មវិធីមីស៊ីលផ្លោងដ៏មានមហិច្ឆតារបស់អ៊ីរ៉ង់ រួមជាមួយនឹងសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ជំរុញឱ្យមានការព្រួយបារម្ភរបស់អ៊ីស្រាអែល។ រដ្ឋាភិបាល​អ៊ីស្រាអែល​បារម្ភ​ថា សមត្ថភាព​របស់​អ៊ីរ៉ង់​អាច​បង្ក​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់។

អ៊ីរ៉ង់មានកម្មវិធីមីស៊ីលដ៏ធំបំផុតមួយនៅមជ្ឈិមបូព៌ា អ៊ីរ៉ង់បានអះអាងថា អាវុធរបស់ខ្លួនអាចទៅដល់គោលដៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់។ ទីក្រុងតេអេរ៉ង់ អះអាងថា កម្មវិធីមីស៊ីលរបស់ខ្លួន ដើរតួជាអ្នករារាំងដ៏សំខាន់ និងកម្លាំងសងសឹកប្រឆាំងនឹងសត្រូវដែលមានសក្តានុពល រួមទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ។

ទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបក៏ដោយ ក៏អ៊ីរ៉ង់នៅតែប្រកាន់ខ្ជាប់ក្នុងការជំរុញកម្មវិធីមីស៊ីល ការពាររបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammadreza Ashtiani បានសង្កត់ធ្ងន់ថា កម្មវិធីមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់មានគោលបំណងការពារសមិទ្ធិផលរបស់ខ្លួន និងធានាស្ថិរភាពក្នុងតំបន់។ ទោះបីជាយ៉ាងណាក៏ដោយ ការសាកល្បងកាំជ្រួចនេះ បង្កើនការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ដែលមានការប្រែប្រួលរួចទៅហើយ។

ទូរទស្សន៍រដ្ឋបានចាក់ផ្សាយនូវអ្វីដែលខ្លួនបានអះអាងថាជាវីដេអូនៃកំណែអាប់ដេតនៃមីស៊ីលផ្លោង Khoramshahr ៤ របស់អ៊ីរ៉ង់។ កាំជ្រួចដែលមានសមត្ថភាពអាចបាញ់បានចម្ងាយ ២,០០០គីឡូម៉ែត្រ (១,២៤៣ ម៉ាយ) និងសមត្ថភាពក្បាលគ្រាប់ ១,៥០០ គីឡូក្រាម (៣,៣០០ ផោន) បង្ហាញពីការរីកចម្រើនរបស់អ៊ីរ៉ង់ក្នុងបច្ចេកវិទ្យាមីស៊ីល។ កាំជ្រួច​ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Kheibar មានការទាក់ទាញ​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​ពី​ប្រាសាទ​របស់​ជនជាតិ​ជ្វីហ្វ​ដែល​ត្រួតត្រា​ដោយ​អ្នក​ចម្បាំង​មូស្លីម​ក្នុង​អំឡុង​សម័យ​ដើម​នៃ​សាសនា​អ៊ីស្លាម។

កិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិដោយមហាអំណាចពិភពលោកចំនួនប្រាំមួយដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់អ៊ីរ៉ង់បានប្រឈមមុខនឹងបញ្ហាជាច្រើនចាប់តាំងពីខែកញ្ញាឆ្នាំមុន។

ប្រភព:BNN Breaking

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

 

អត្ថបទដែលជាប់ទាក់ទង