**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

សម្ដេច ស ខេង អនុញ្ញាតឱ្យនាយកអង្គការយូនីសេហ្វ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ចំពោះ លោក Will Parks ដែលត្រូវបានចាត់តាំងជាប្រធានអង្គការយូនីសេហ្វ (UNICEF)ថ្មីប្រចាំនៅកម្ពុជា។

សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណដល់អង្គការយូនីសេហ្វដែលបានជួយគាំទ្រដល់កម្ពុជា ជាយូរឆ្នាំកន្លងមក ជាពិសេសចាប់តាំងពីការដួលរំលំ នៃរបបខ្មែរក្រហម ឆ្នាំ១៩៧៩រហូតមក។

សម្ដេច ក៏សូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះអង្គការយូនីសេហ្វ ដែលបានចូលរួមគាំទ្រតាមរយៈជំនួយ និងកម្មវិធីផ្សេងៗជាមួយនឹងក្រសួងមហាផ្ទៃ ជាពិសេសពាក់ព័ន្ធការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលផ្ដោតទៅលើការលើកកម្ពស់នូវតួនាទីរបស់ស្ដ្រី និងការចូលរួមគាំពារដល់កុមារ ដែលកិច្ចការនេះក៏ជាផ្នែកមួយនូវក្នុងក្របខណ្ឌ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។

សម្ដេចក្រឡាហោម ក៏មានសង្ឃឹងជឿជាក់ថា អង្គការយូនីសេហ្វ នឹងបន្ដគាំទ្រដល់កិច្ចការងារនេះបន្ដទៅមុខទៀត ដោយផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយនឹងគោលនយោបាយ ក៏ដូចជា ផែនការយុទ្ធសាស្ដ្រ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ សម្ដេច ក៏បានជម្រាបជូន លោកនាយកអង្គការយូនីសេហ្វ ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាកិច្ចការងារអាទិភាព ហើយក៏ជាការងារមួយដ៏មានសារៈសំខាន់ នៅក្នុងប្រវត្តិសាស្ដ្រ នៃការរៀបចំរដ្ឋបាលរបស់កម្ពុជាផងដែរ គឺមិនដែលមាននោះទេ ក្នុងប្រវត្តិសាស្ដ្ររបស់កម្ពុជា គិតមកដល់ពេលនេះ។

សម្ដេចក្រឡាហោម បន្ដថា ចាប់ពីឆ្នាំ២០២៤ តទៅ រាជរដ្ឋាភិបាល នឹងដំណើរការការងារផ្ទេរការគ្រប់គ្រង វិស័យអប់រំកម្រិតបឋមសិក្សា មតេយ្យសិក្សា ការអប់រំកុមារតូច ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានពេញលេញបន្ទាប់ពីបានអនុវត្តនូវគម្រោងសាកល្បងមួយរយៈពេលកន្លងមក ក្នុងខេត្តបាត់ដំបង។

ជាការឆ្លើយតប លោក នាយកអង្គការយូនីសេហ្វ សូមថ្លែងអំណរគុណ សម្ដេចក្រឡាហោម ស ខេង ចំពោះការផ្ដល់ព័ត៌មានបច្ចុប្បន្នភាពអំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

លោកក៏បានកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏សូមទទួលយកសំណូមពររបស់ សម្ដេចក្រឡាហោម ក្នុងការបន្ដជួយគាំទ្រដល់កិច្ចការងារពាក់ព័ន្ធក្នុងការលើកកម្ពស់ស្ដ្រី និងការគាំពារដល់កុមារ នៅថ្នាក់ក្រោមជាតិ ដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក នាយកអង្គការយូនីសេហ្វ ក៏បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង អំពីផែនការសកម្មភាពរបស់អង្គការយូនីសេហ្វរយៈពេល ៤ឆ្នាំ (២០២៤ ដល់២០២៨) ដោយក្នុងនោះលោក ក៏បានជម្រាបជូនដែរថា នៅក្នុងក្របខណ្ឌនៃផែនការក្នុងរយៈពេល ៤ឆ្នាំនេះ គឺលោកមានគំនិតផ្ដួតផ្ដើម ក៏ដូចជាយោបល់មួយចំនួន ក្នុងការផ្ដល់កិច្ចសហការ ដើម្បីរួមចំណែកក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា មានដូចជា ៖ គំនិតផ្តួតផ្ដើម ក៏ដូចជា យោបល់ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជននៅតាមមូលដ្ឋាន នៅក្នុងការរៀបចំផែនការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន មួយទៀតនោះ គឺផ្ដោតទៅលើការគាំទ្រទៅលើខេត្តគោលដៅមួយចំនួន ដើម្បីអនុវត្តសកម្មភាពជាក់ស្ដែងណាមួយដើម្បីទទួលបានលទ្ធផល និងប្រសិទ្ធភាព ជាពិសេសទៀតនោះ គឺពាក់ព័ន្ធការផ្ដល់សេវាសង្គម ដែលផ្ដោតទៅលើស្ដ្រី និងកុមារ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង សូមថ្លែងអំណរគុណចំពោះព័ត៌មានអំពីផែនការរយៈពេល ៤ឆ្នាំ របស់អង្គការយូនីសេហ្វ នៅកម្ពុជា ហើយក៏សូមថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកនាយកអង្គការយូនីសេហ្វ នូវគំនិតផ្ដួតផ្ដើម ក៏ដូចជា មតិយោបល់ផ្សេងៗ តាមរយៈការអនុវត្តផែនការ ៤ឆ្នាំនេះ។

សម្ដេច បានជម្រាបជូនថា សម្តេច ពិតជាគាំទ្រទាំងស្រុងទៅលើអ្វីដែរ លោក បានលើកឡើង ហើយ សម្ដេច ក៏សូមស្នើមន្ដ្រីជំនាញរបស់អង្គការយូនីសេហ្វ សហការជាមួយនឹងអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)របស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើកិច្ចការងារនេះជាមួយគ្នាដោយ សម្ដេច បានចាត់ទុកថា កម្មវិធីរយៈពេល ៤ឆ្នាំ របស់អង្គការយូនីសេហ្វ ក៏ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាប់ពីឆ្នាំ២០២៤ តទៅ គឺរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមផ្ទេរមុខងារលើវិស័យអប់រំ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង