ក្មេងស្រីម្នាក់ មានបញ្ហារលាកសាច់បំពង់ក តាំងពីតូច ត្រូវបានវះកាត់យកសាច់បំពង់កចេញ ដោយជោគជ័យ ក្រោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ ក្មួយស្រី សុភ័ក្រ្ត នីតា អាយុ ៦ ឆ្នាំ មានបញ្ហារលាកសាច់បំពង់ក តាំងពីតូច ត្រូវបានទទួលការព្យាបាលដោយការវះកាត់យកសាច់បំពង់កចេញ ដោយក្រុមគ្រូពេទ្យ TYDA នៅមន្ទីរពេទ្យព្រះអង្គឌួងដោយជោគជ័យ ។ ពេលនេះក្មួយស្រីបានធូរស្រាល និងចេញទៅផ្ទះវិញហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
