អភិបាលរងខេត្តបន្ទាយមានជ័យ ជម្រុញដល់អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ដែលធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះសម្រាប់ឆ្នាំ២០២២ មិនទាន់រួចរាល់ ត្រូវធ្វើឲ្យបានលឿន

ភ្នំពេញ៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំចុះពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទព្យសម្បត្តិរដ្ឋ (តារាងបបធៀបកើនឡើង និងថយចុះប្រចាំឆ្នាំ២០២២) និងការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដល់រដ្ឋបាលខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធធ្វើឡើងក្រោយអធិបតីភាព លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្តបានចូលរួម មេឃ-ស្មៀន ធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្ត ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ។
លោក ម៉ុម ថាណូ អនុប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ដោយអនុលោមតាមអនុក្រឹត្យលេខ៦៦អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្តីពីវិធាន និងនីតីវិធី នៃការ គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, អនុក្រឹត្យលេខ ១២៩ អនក្រ,បក ចុះថ្ងៃទី ២៧ ខែវិ ច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធាន និងនីតីវិធីនៃការ ធ្វើអនុបយោគ ទ្រព្យសម្បត្តិសាធារណៈ រដ្ឋនិង របស់នីតិបុគ្គលសាធារណៈ បទបញ្ជារបស់ រាជរដ្ឋា ភិបាលលេខ ៣០ បប.ចុះ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសារាចរលេខ ០៧ សរ ចុះ ថ្ងៃទី ៣០ មិថុនា ឆ្នាំ២០១៤ ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តម្រូវឲ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ និងនីតិបុគ្គលសាធារណៈដែលជាអាជ្ញាធរ កាន់ កាប់ ទ្រព្យសម្បត្តិរដ្ឋត្រូវរៀបចំបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋឆ្នាំគោល និងតារាងកើនឡើង និងថយ
ចុះនូវ ទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២២។
មានប្រសាសន៍បិទនាឱកាសនោះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានជំរុញដល់តាមបណ្តាមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ត្រូវអនុវត្ត ៖ -ចំពោះមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ដែលធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះសម្រាប់ឆ្នាំ២០២២ មិនទាន់រួចរាល់ សូមជម្រុញធ្វើឲ្យបានលឿន។-ចំពោះមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ណា? ដែលមានបញ្ហាប្រឈមក្នុងការធ្វើតារាងប្រៀបធៀបទ្រព្យទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះសម្រាប់ឆ្នាំ២០២២ ដែលមិនយល់ពីនិតិវិធីក្នុងការធ្វើ ឬក៏បញ្ហាផ្សេងៗ ត្រូវទំនាក់ទំនងមកមន្ត្រីជំនាញនៅការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសាលាខេត្ត និងមន្ត្រីជំនាញនៅការិយាល័យទ្រព្យសម្បត្តិរដ្ឋ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលជាអ្នកជំនាញអាចជួយដោះស្រាយបាន។ -បណ្តាមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្ត ត្រូវរៀបចំនីតិវីក្នុងការធ្វើប័ណ្ណកម្មសិទ្ធិទីតាំងដីរដ្ឋ ដែលបានកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ស្ថិតក្រោមការកាន់កាប់របស់ខ្លួន ទៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ឲ្យបានចប់សព្វគ្រប់នៅអំឡុងឆ្នាំ២០២៣នាពេលខាងមុខនេះ៕
