តុលាការសម្រេចដោះលែង សកម្មជនក្រុមប្រឆាំង លោក ហ៊ុន កុសល ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានសម្រេចអនុញ្ញាតឱ្យ លោក ហ៊ុន កុសល សកម្មជនក្រុមប្រឆាំង នៅក្រៅឃុំជាបណ្តោះអាសន្ន ដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ បន្ទាប់ពីឃុំខ្លួនអស់រយៈពេល១ខែ ក្នុងបទប្រមាថអង្គព្រះមហាក្សត្រ និងញុះញង់។

