សម្តេចតេជោ ហ៊ុន សែន៖ ខណៈពេលនេះកាលពី ៤៨ឆ្នាំមុន យើងកំពុងធ្វើដំណើរទាំងបង្ខំ ចេញពីភ្នំពេញ ដោយពួកខ្មែរក្រហម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅខណៈពេលនេះ កាលពី៤៨ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរ កំពុងធ្វើដំណើរទាំងបង្ខំ ចេញពីទីក្រុងភ្នំពេញ ដោយពួកខ្មែរក្រហម អ្នកខ្លះត្រូវទទួលមរណភាពតាមផ្លូវ អ្នកខ្លះត្រូវគេសម្លាប់តាមផ្លូវ ខ្លះត្រូវបែកបាក់ ប្រពន្ធកូនប្តី ប៉ុន្តែ ៤៨ឆ្នាំក្រោយនេះ យើងមានសន្តិភាព ប្រជាពលរដ្ឋ រស់នៅយ៉ាងសុខសាន្ត ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កាលពី ៤៨ឆ្នាំមុន យើងកំពុងធ្វើដំណើរទាំងបង្ខំ ចេញពីទីក្រុងភ្នំពេញ ដោយពួកខ្មែរក្រហម អ្នកខ្លះត្រូវទទួលមរណភាពតាមផ្លូវ អ្នកខ្លះត្រូវគេសម្លាប់តាមផ្លូវ ខ្លះត្រូវបែកបាក់ ប្រពន្ធកូនប្តី ប៉ុន្តែ ៤៨ឆ្នាំក្រោយនេះ (យើងមានសន្តិភាព)» ៕
