**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

សម្ដេចតេជោ ផ្ដាំដល់អាចារ្យ កុំឲ្យលូកដៃក្នុងកិច្ចការព្រះសង្ឃច្រើនពេក ដែលអាចនាំឲ្យមានការបែកបាក់ក្នុងទីអារាម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងជំនួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី​ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បានផ្ដាំផ្ញើដល់អាចារ្យទាំងអស់ កុំឲ្យលូកដៃក្នុងកិច្ចការព្រះសង្ឃច្រើនពេក ដែលអាចនាំឲ្យមានការបែកបាក់ក្នុងទីអារាម។

សម្ដេចតេបានគូសបញ្ជាក់ថា អាចារ្យត្រូវខិតខំដើរតួនាទីជាអ្នកសម្របសម្រួល ជៀសវាងការចាក់ភ្លើងបន្ថែមជាមួយជម្លោះណាមួយ ដូច្នេះប្រសិនបើអនុវត្តចំណុចនេះបាន នឹងធ្វើឲ្យមានសុខដុមនីយកម្ម ក្នុងទីអារាម ហើយក៏ជាគំរូឲ្យពុទ្ធបរិស័ទចំណុះជើងវត្ត។

សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា “ត្រូវយកចិត្តទុកដាក់ បើនៅក្នុងទីអារាមមួយបែងចែកនៅជាមួយគ្នាអស់សុខ។ វត្តថ្មីកើតឡើងដោយសារព្រះសង្ឃបានចាកចេញពីវត្ត ទៅនៅវត្តផ្សេង ហើយកកើតវត្តថ្មី។ គ្រូសូត្រឆ្វេង សូត្រស្ដាំ ព្រះចៅអធិការមិនត្រូវគ្នាជាមួយគ្រូសូត្រ ឬអាចារ្យមិនត្រូវគ្នាជាមួយព្រះចៅអធិការ នេះជាចំណុចនាំឲ្យមានភាពរង្គួសរង្គើរក្នុងទីអារាម។ អញ្ចឹងត្រូវខិតខំសម្របសម្រួលដោយតួនាទីរបស់អាចារ្យផងដែរ ដែលចូលរួមចំណែក អាចារ្យកុំចាក់ភ្លើងបន្ថែមជាមួយជម្លោះដែលកើតក្នុងទីអារាម”។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាចារ្យ អាចារិនី ត្រូវរួមគ្នាសហការជាមួយគណៈសង្ឃ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចឲ្យបានល្អតាមតួនាទី ភារកិច្ច និងតាមលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍសង្គម។

លើសពីនេះ អាចារ្យ អាចារិនីខ្មែរ ត្រូវពង្រឹងការថែរក្សាឲ្យបាននូវក្រមសីលធម៌អាចារ្យខ្មែរ ដែលរក្សាឲ្យបាននូវភាពថ្លៃថ្នូរ ក្នុងតួនាទីជាអាចារ្យរបស់ខ្លួន ត្រូវមានភាពឈ្លាសវៃក្នុងការរិះរកនីតិវិធីដោះស្រាយសម្របសម្រួលគ្រប់តម្រូវការរបស់ពុទ្ធបរិស័ទ​គ្រប់មជ្ឈដ្ឋាន ព្រមទាំងទទួលខុសត្រូវ និងរក្សានូវគុណធម៌ ជៀសវាងការប្រព្រឹត្តខុសឆ្គង ប្រកាន់បក្ខពួក ឬរើសអើងវណ្ណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់សាសនា៕

អត្ថបទដែលជាប់ទាក់ទង