**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ

នាយឧត្តមសេនីយ៍ សឹង សំណាង ចុះសួរសុខទុក្ខ និងសំណេះ​សំណាលនាយទាហាន​ឈរ​ជើង​នៅមូលដ្ឋានកងទ័ពជើងអាកាសខេត្តព្រះសីហនុ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ព​ជើង​អាកាស និងនាយទាហាន​បញ្ជាការដ្ឋាន​កងទ័ពជើងអាកាស នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ចុះសួរសុខទុក្ខ និងសំណេះ​សំណាលនាយទាហាន​ឈរ​ជើង​នៅមូលដ្ឋានកងទ័ពជើងអាកាសខេត្តព្រះសីហនុ។

មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ ជាមូលដ្ឋានថ្មី សាងសង់បានប្រមាណ ៩៥ភាគ​រយហើយ។ មូលដ្ឋានទ័ពអាកាសខេត្តព្រះសីហនុ ស្ថិតនៅ​ជាប់នឹងអាកាសយាន​ដ្ឋាន​អន្តរជាតិខេត្តព្រះសីហនុ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សឹង សំណាង បានមានប្រសាស៍លើកឡើងពាក់ព័ន្ធ ស្ថាន​ភាពបច្ចុប្បន្ន និងអតីតកាល​ ដែលនាំឱ្យមូលដ្ឋានទ័ពអាកាសនេះ មានមុខមាត់​ថ្មី​ធំ​ទូលាយ។ នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកឱ្យនាយនាយទាហាននៃបញ្ជាការដ្ឋា​ន​ទ័ព​អាកាស​ខេត្តព្រះសីហនុ ចេះគោរពស្រឡាញ់អតីត​មេបញ្ជាការមូលដ្ឋាន​ ដែល​បាន​ចូល​និវត្តន៍ ហើយខ្លះទៀតកំពុងសម្រាកព្យាបាលជំងឺ ត្រូវនាំគ្នាចុះសួរសុខទុក្ខ និងជូន​ពរ​គាត់ក្នុងឱកាស​បុណ្យចូលឆ្នាំម្តងៗ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានរៀបរាប់រំលឹកពីសភាពការណ៍​អន្តរជាតិ​ ដែល​កំពុង​​ប្រឈមសង្គ្រាមរ៉ាំរៃ។ ដោយឡែកនៅកម្ពុជា កំពុងរស់នៅក្នុងសុខសន្តិភាព ក្រោម​ការ​ដឹកនាំ​ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សេដ្ឋកិច្ច​កម្ពុជា កំពុងឈានក្នុងការប្រកួតប្រជែងនៅក្នុងតំបន់ កម្ពុជាត្រូវរក្សាសន្តិភាពឱ្យ​បាន​រឹង​មាំ។

នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពអាកាស រំលឹកដល់នាយទាហានទ័ពអាកាស​ខេត្ត​ព្រះសីហនុ កុំជឿការឃោសនាអកុសលរបស់ពួក​ក្បត់​​ជាតិ​ ដែលចង់នាំកម្ពុជាធ្លាក់​ក្នុង​ភ្លើង​សង្គ្រាមដូចនៅអ៊ុយក្រែន នៅស៊ីរី។ល។

នាយឧត្តមសេនីយ៍ សឹង សំណាង បានគូស​រំលេចថា បច្ចេកវិទ្យាយោធាទំនើប បានអភិវឌ្ឍន៍រីក​លូតលាស់លឿនណាស់ ដូចនេះ​យោ​ធិន​ត្រូវ​ជឿជាក់​លើថ្នាក់ដឹកនាំរាជរដ្ខាភិបាលកម្ពុជា​ មានគោលនយោបាយការពារជាតិ ដែលឈានទៅដល់ទំនើបភាវូនីយកម្មយោធានាពេលអនាគតខាងមុខ ក្នុងបំណងពង្រឹង​សមត្ថភាពការពារបូរណភាពទឹកដី។

នាយឧត្តមសេនីយ៍ ក៏បានរៀបរាប់ពីការអភិវឌ្ឍន៍មូលដ្ឋានទ័ពអាកាស​ខេត្តព្រះសីហនុថ្មី​ដែលទាមទារថែទាំឱ្យបានដិតដល់ ពីព្រោះនេះជាកិច្ចខិតខំប្រកបដោយភាពវៃឆ្លាត​របស់​ថ្នាក់​បញ្ជាការកងទ័ពជើងអាកាស ជាពិសេសថ្នាក់ដឹកនាំក្រសួងការពារជាតិ ហើយហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានកងកេង បានទទួលការកោតសរសើរពីថ្នាក់ដឹកនាំក្រសួងការពារជាតិ​ផងដែរ។

នាយឧត្តមសេនីយ៍បានក្រើនរំលឹកដល់មេបញ្ជាការមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ពិនិត្យ​សុខទុក្ខយោធិន ​និងក្រុមគ្រួសារយោធិន ដែលកំពុងមានជួបផលលំបាកជីវភាព ចេះ​គោរព​ស្រឡាញ់រាប់អានគ្នា ចេះចែករំលែក និងបើកគោលរបបបានទាន់ពេលវេលា។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានរំលេចដែរថា កាតព្វកិច្ចសំខាន់​របស់យោធិនត្រូវបំពេញឱ្យខានតែបាន គឺការចូលរួមបោះឆ្នោតនៅខែកក្កដាខាងមុខ​ ដែល ជាការបង្ហាញពីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរគ្រប់រូប។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ព​ជើងអាកាស បានជូនថវិកាមួយចំនួន និងភេសជ្ជះជូននាយទាហាន​ឈរជើងនៅមូលដ្ឋាន​កងទ័ពអាកាសខេត្តព្រះសីហនុ។ ក្រៅពីនេះនាយឧត្តមសេនីយ៍ បានផ្តល់ថវិកាមួយចំនួន ជូនយោធិនចូលនិវត្តន៍ពីររូបផងដែរសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង