**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន

សិក្ខាសាលារយៈពេល២ថ្ងៃក្រោមប្រធានបទស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” ត្រូវបានបិទបញ្ចប់

ភ្នំពេញ៖ សិក្ខាសាលារយៈពេល២ថ្ងៃក្រោមប្រធានបទស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” ត្រូវបានបិទបញ្ចប់នៅវេលាថ្ងៃនេះ។

លោកស្ទេវិន សាន់ បានរៀបរាប់ និងពន្យល់លម្អិតយ៉ាងពិស្តានូវសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកសារព័ត៌មាន ដោយបានបញ្ជាក់អំពីអំណាចរដ្ឋទាំង៣ រួមមានអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ដែលសារព័ត៌មានពុំមែនជាអំណាចទី៤។ ព្រំដែននៃសិទ្ធិសារព័ត៌មានត្រូវបានកំណត់ដោយបន្ទាត់ក្រហមពាក់ព័ន្ធសិទ្ធិ និងកាតព្វកិច្ចទទួលខុសត្រូវចំពោះមុខច្បាប់។ ដោយហេតុថា អ្នកសារព័ត៌មានពុំមានសិទ្ធិពិសេសសំខាន់ចំនួន៣ គឺអភ័យឯកសិទ្ធិ ឆន្ទានុសិទ្ធិ និងបុព្វសិទ្ធិអ្វីឡើយ។

“អ្នកសារព័ត៌មានកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត” ប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន គឺជាពាក្យគន្លឹះនៃការរំលឹកអ្នកសារព័ត៌មានអោយគោរពសិទ្ធិបុគ្គល និងកុំបំពុលបរិយាកាសសង្គមតាមរយៈការប្រឌិតព័ត៌មានក្លែងក្លាយ។

ជាមួយគ្នានោះ លោកស្ទេវិន សាន់បានគូសបញ្ជាក់ និងញែកដាច់ដោយឡែកនូវព័ត៌មាននយោបាយ និងនយោបាយព័ត៌មាន។ នយោបាយព័ត៌មានរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន ត្រូវបានរំលេច និងលើកជាឧទាហរណ៍គំរូ។

នយោបាយព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏ត្រូវបានគូសបញ្ជាក់ជូនសិក្ខាកាមនូវយុទ្ធសាស្រ្តពិសបន្សាបពិស និងយុទ្ធសាស្ត្រតក់ៗពេញបំពង់ ដើម្បីបញ្ជ្រាបព័ត៌មានវិជ្ជមានដល់ប្រជាជនគ្រប់ស្រទាប់ពីថ្នាក់ស្រុក ឃុំ រហូតដល់ថ្នាក់ភូមិ។ ខ្ញុំក៏បានរំលេចនូវកិច្ចខិតខំប្រឹងប្រែង និងការលះបង់ពេលវេលា ប្រាជ្ញា ស្មារតីរបស់មន្រ្តីបុគ្គលិកសម្រាប់ការងាររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលតាមរយៈសន្និសីទសារព័ត៌មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ សិក្ខាសាលាថ្នាក់ក្រោមជាតិ ដើម្បីចែករំលែក និងពង្រឹងសមត្ថភាពការងារប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ឯកឧត្តម ផៃ សុីផាន និងលោកស្ទេវិន សាន់ បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលរងទទួលបន្ទុកអ្នកនាំពាក្យ អភិបាលក្រុង ប្រធានមន្ទីរជំនាញជុំវិញរដ្ឋបាលខេត្ត អភិបាលស្រុក អភិបាលរងស្រុកទាំងអស់ ព្រមទាំងក្រុមយុវជនបង្គោលចំនួន៤ខេត្ត គឺខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដែលបានចូលរួមក្រេបជញ្ជក់នូវខ្លឹមសារសិក្ខាសាលាដោយការយកចិត្តទុកដាក់ជាទីបំផុត៕

អត្ថបទដែលជាប់ទាក់ទង