ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាកំណត់ពីអត្តសញ្ញាណ ការវិភាគ និងវាយតម្លៃលើការគំរាមកំហែង នៃបទល្មើសដែលមានហានីភ័យដល់ការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសក្នុងវិស័យបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ វាយតម្លៃភាពគំរាមកំហែងពីបទល្មើសបរិស្ថាន នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាកំណត់ពីអត្តសញ្ញាណ ការវិភាគ និងវាយតម្លៃលើការគំរាមកំហែងនៃបទល្មើសដែលមានហានីភ័យដល់ការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាននាំឱ្យរីកសាយភាយអាវុធមហាប្រល័យ ពាក់ព័ន្ធនឹងបទល្មើសក្នុងវិស័យបរិស្ថាន។
បទល្មើស ៥ ទាក់ទងនឹងបទល្មើសបរិស្ថានរួមមាន៖ ព្រៃឈើ សត្វព្រៃ ជលផលលើផ្នែកIUU ធនធានរ៉ែ កាកសំណល់គ្រោះថ្នាក់និងការបំពុល។ ក្រសួងមានការពាក់ព័ន្ធរួមមាន៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែនិងថាមពល និងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធផ្សេងទៀត។
