**ជនជាតិអាមេរិកដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរដ្ឋអាហ្វ្រិកគឺ​ជា​កូន​ប្រុស​របស់ Christian Malanga ឈ្មោះ Marcel។**រដ្ឋាភិបាលអ៊ីរ៉ង់សន្យាថា គ្មានការរំខាន បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី**ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ស្លាប់​៖ តើ​មាន​អ្វី​បន្ទាប់​?**រដ្ឋមន្ត្រីក្រសួងការងារ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន**អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល**អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច**ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកមេមត់ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញ ត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម**ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»**AFD បញ្ជាក់ពីជំហរបន្តការគាំទ្រកម្ពុជាលើវិស័យធនធានទឹក និងការព្យាករអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា**អ្នកនាំពាក្យ៖ ជនសង្ស័យជាង៤០០នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ នារយៈពេល៦ថ្ងៃមកនេះ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការតាមភូមិភាគ ចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន**ទូតឥណ្ឌា អរគុណចំពោះសម្ដេចតេជោ ដែលផ្ដួចផ្ដើមឲ្យតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ក្នុងពេលឆាប់ៗនេះ**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mokbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ**បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ**អភិបាលខេត្តស្វាយរៀង៖ ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងនៅភ្នំពេញ សាងសង់បាន៩០% ហើយ ដោយគ្រោងសម្ពោធនាពេលខាងមុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ គណៈកម្មការគ្រប់គ្រងគម្រោងដឹកនាំដោយលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានប្រចាំការគណៈកម្មការ លោក ហួត ហៃ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

គម្រោងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១ នៅរាជធានីភ្នំពេញនេះ សម្រេចបានលទ្ធផលតាមការគ្រោងទុកប្រមាណ ៩០ភាគរយហើយ ដែលនឹងឈានទៅសម្រេចការសាងសង់ ១០០ភាគរយ នៅចុងខែមេសាខាងមុខនេះ។

លោក នួន​ ផារ័ត្ន​ បាន​គួរ​បញ្ជាក់​ថា​ គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់នេះ មានគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញតាមរយៈសកម្មភាពសំខាន់ៗ ចំនួន ៣រួមមាន៖
*ទី១៖ ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ ដែលនឹងធ្វើឱ្យគុណភាពប្រឡាយទឹកកខ្វក់នៅក្នុងរាជធានីភ្នំពេញបានល្អប្រសើរជាងមុន​ ពី​ព្រោះ​កន្លង​មក​ បងប្អូន​មួយ​ចំនួន​បាន​យក​សំណល់​នេះ​ទៅចាក់​ពាសវាលពាសកាល​នៅតាម​ប្រ​ឡាយ​ក្នុង​រាជធានី​ភ្នំពេញ​
*ទី២៖ ការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសិរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី
*ទី៣៖ ការលក់ជីសិរីរាង្គដែលផលិតបានទៅក្នុងទីផ្សារកសិកម្ម។

រដ្ឋបាលរាជធានីភ្នំពេញគ្រោងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយនេះ នៅពាក់កណ្តាលខែឧសភាខាងមុខ ស្របពេលនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញទីក្រុងជាសមាជិកនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ ភាសាបារាំង (AIMF) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅសាលារាជធានីភ្នំពេញផ្ទាល់។

សូមជម្រាបថា គម្រោងជំហានទី១នេះ ជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ព្រមទាំងដៃគូ ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង ៣ លានអឺរ៉ូ។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ (Pierre BAILLET) លេខាធិការអចិន្ដ្រៃយ៍សមាគម AIMF។

ការសាងសង់ស្ថានីយប្រព្រឹត្តកម្មនេះទៀតសោត ជាការអនុវត្តតាម «យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ នៅរាជធានីភ្នំពេញ ឆ្នាំ២០៣៥» ដែលបានចាប់ផ្តើមសិក្សាកាលពីឆ្នាំ២០១៨ តាមរយៈជំនួយបច្ចេកទេសមួយរបស់សមាគម AIMF។
ដោយសង្កេតឃើញពីភាពជោគជ័យ នៃការដ្ឋានជំហានទី១នេះ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមយ៉ាងមុតមាំ ទៅលើលទ្ធភាពក្នុងការកៀរគរហិរញ្ញប្បទានបន្ថែម ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មជាបន្តបន្ទាប់ទៀត ទៅតាមផែនការ សំដៅចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង