សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកស្រី អ្នកឧកញ៉ា ជឹង សុភាព ដែលជួយឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ថតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិថ្លែងអំណរគុណប្រកបដោយក្តីសោមនស្សរីករាយយ៉ាងក្រលែងចំពោះ អ្នកឧកញ៉ា ជឹង សុភាព និងស្វាមី ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០,០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក សម្រាប់ថតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។
