**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិច បានសិក្សាស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេល១ថ្ងៃ**ឯកឧត្ដម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការប្រារព្ធខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤**ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការអនុវត្តការងារថវិការបស់ក្រសួងយុត្តិធម៌ ឆ្នាំ២០២៤**ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងព្រះរាជទានព្រះរាជអំណោយ ជូនមន្ត្រីអង្គភាពស៊ីម៉ាក់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនអង្គភាពខេត្តកំពង់ឆ្នាំង**រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ**ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ចាប់ពីថ្ងៃទី៩-១០ ខែឧសភា ខាងមុខនេះ ផ្ដល់ឱកាសការងារដល់យុវជនជាង ៥ពាន់កន្លែង**សម្តេច សាយ ឈុំ អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨០**អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យ និងដោះស្រាយកង្វះទឹកប្រើប្រាស់ នៅសាលារៀនចំនួន២ និងណែនាំដល់សិស្សានុសិស្សឲ្យ ចេះថែទាំសុខភាពក្នុងរដូវក្តៅនេះ**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ និងអង្គភាពលទ្ធកម្ម**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**តំណាងជាន់ខ្ពស់របស់កម្ពុជាចូលរួមកិច្ចប្រជុំលេីកទី១៤ នៃក្រុមការងាររៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥**ព្រឹកស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ**ឯកឧត្ដម ខូយ រីដា អន្តរាគមន៍បូមទឹក សង្គ្រោះត្រីមេពូជ ក្នុងតំបន់អភិរក្សត្រីមេពូជបឹងផ្សោត ក្នុងស្រុកបាកាន**អភិបាលខេត្តក្រចេះ ស្នើឱ្យអាជ្ញាធរស្រុក ត្រួតពិនិត្យពង្រឹងឃុំលើការងារបញ្ជាក់ឯកសារកិត្តិយុត្តនានា ពិសេសឯកសារកាន់កាប់លើដី ជៀសវាងការកើតទំនាស់**រដ្ឋមន្ត្រីក្រសួងចំនួន៣ រួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពី កសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)**ក្រុមការងារភ្នាក់ងារទេសចរ រួមគ្នាថែទាំបរិស្ថានជាប្រចាំ នៅប្រាសាទបេងមាលា**ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅប្រចាំខែឧសភា របស់រដ្ឋបាលខេត្តព្រះសីហនុ**BREAKING: សម្តេចធិបតី សម្រេចផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ ក្នុងឧបទ្ទវហេតុ នៅខេត្តកំពង់ស្ពឺ**ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាតាមតំបន់ ដើម្បីផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងណែនាំពីនីតិវិធីសម្រាប់ការចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ

ឧត្តមសេនីយ៍ទោ​ សោម ស៊ុន ផ្សព្វផ្សាយផែនការរំលឹកមេរៀនក្បាច់គុន របស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបរយៈពេលខ្លី​ ជូនយោធិន

ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ស្ថិតនៅភូមិថ្នល់បែក​ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២៣​ បានដំណើរការផ្សព្វ ផ្សាយផែនការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់ក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបរយៈពេលខ្លី ជូនដល់យោធិនវ័យក្មេងចំនួន ៨៥នាក់ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ​ សោម ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកអនុសេនីយ៍ឯក​ ឈា ពិសិដ្ឋ នាយរងការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីផែនការនិងកម្មវិធី​ ដែលត្រូវដំណើរការ ហ្វឹកហ្វឺនរំលឹកមេរៀនក្បាច់គុនកងយោធពលខេមរភូមិន្ទ និងរំលឹកមេរៀនរំហាត់របៀប​ ជូនដល់នាយទា ហាន នាយទាហានរង និងពលទាហាន ក្នុងនោះក៏មានយោធិននារីមួយចំនួនផងដែរ​ ដែលត្រូវចូលរួមក្នុងការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់របៀបនៅក្នុងពេលនេះ ។

ឧត្តមសេនីយ៍ទោ​ សោម ស៊ុន បានបញ្ជាក់ជូនថា ដោយអនុវត្តតាមបទបញ្ជា និងផែនការរបស់ឯកឧត្តម​ ឧត្ត្តមសេនីយ៍ឯក​ ពៅ​ ហេង មេបញ្ជា ការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ៤​ ដែលតម្រូវឲ្យគ្រប់កងឯកភាពចំណុះយោធភូមិភាគទី ៤​ ម្ចាស់ការហ្វឹកហ្វឺនរំលឹកមេរៀនលំហាត់ក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀប ឲ្យបានជាប់ជា ប្រចាំ ដើម្បីពង្រឹងកាយសម្បទារបស់កងទ័ពរឹងមាំក្នុងពេលបំពេញភារកិច្ចតាមការចាត់តាំងបញ្ជា និងធ្វើឱ្យវិន័យលំហាត់របៀបរបស់កង យោធពលខេមរភូមិន្ទ​ កាន់តែប្រសើរឡើង។

ឧត្តមសេនីយ៍ទោ​ សោម​ ស៊ុន បានសំណូមពរដល់យោធិនទាំងអស់ដែលត្រូវហ្វឹកហាត់បំប៉ន នៅពេលនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការ រៀនសូត្រ និងអនុវត្តឲ្យបានមុឺងម៉ាត់តាមការ ណែនាំនិងការបង្ហាត់បង្រៀនរបស់ក្រុមគ្រូយោធាចារ្យ និងជាពិសេសអនុវត្តឱ្យបានម៉ត់ចត់បំផុតតាមបទបញ្ជាផ្ទៃក្នុងរបស់វគ្គហ្វឹកហ្វឺននៅក្នុងពេលរៀនសូត្រ។
នៅក្នុងឱកាសនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានសំណូមពរដល់លោកគ្រូយោធាចារ្យទាំងអស់ ត្រូវបញ្ចេញឲ្យ អស់សមត្ថភាពដើម្បីបង្ហាត់បង្រៀនសិក្ខាកាមយើង ឲ្យទទួលបានលទ្ធផលល្អ ។

នាយទាហាន នាយទាហានរង និងពល ទាហាន​ ដែលជាសិក្ខាកាមវ័យក្មេងទាំងអស់បានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងហ្វឹកហ្វឺនរៀនសូត្រ ទាំងការរំលឹកមេរៀនក្បាច់គុនកងយោធពលខេមរភូមិន្ទ និងការហ្វឹកហ្វឺនលំហាត់របៀបរយៈពេលខ្លីនេះ​ ឲ្យទទួលបានជោគជ័យ តាមផែនការ​ ដែលថ្នាក់លើបានប្រគល់ជូន ៕

អត្ថបទដែលជាប់ទាក់ទង