**ភាពរីកលូតលាស់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជាគឺជាកាតាលីករដែលជំរុញរំហូរវិនិយោគិនចិនឱ្យមកប្រកបធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានកំណើនឆ្ពោះទៅរកវិបុលភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន**នគរបាលខេត្តព្រៃវែង បន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនៅតាមសាលារៀន វត្តអារាម និងតាមផ្ទះប្រជាពលរដ្ឋ**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកម៉ាស៊ីនភ្លើង វិទ្យុទាក់ទង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះ ក្នុងកិច្ចប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ**ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា៖ នាយទាហាន ដែលបានទទួលតួនាទីភារកិច្ចថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានរដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម**និយ័តករមូលបត្រកម្ពុជា ប្រកាសប្រឡងជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឱ្យចូលបម្រើការងារនៅនិយ័តករមូលបត្រកម្ពុជា**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**តាមការគ្រោងទុក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យលើកទី២ នាថ្ងៃទី១៨ ខែឧសភា នឹងមានបេក្ខជនចូលរួមសរុបចំនួន ១ ៣៧៩នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា**ឧបនាយករដ្ឋមន្រ្តី ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ**យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិករបស់កម្ពុជាសម្រេចបានលើសពីការរំពឹងទុក**ក្រសួងទេសចរណ៍ ចេញសារាចរណែនាំស្តីពី ការធ្វើបច្ចុប្បន្នភាពស្ថិតិមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍**អគ្គនាយកពន្ធនាគារ អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR)**នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្លន់ និងឈានទៅបំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក ដកហូតម៉ូតូមួយចំនួនដែលគ្មានឯកសារ**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៥០គ្រួសារ ក្នុងស្រុកកំរៀង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា-ចិន មានសន្ទុះកើនឡើង តាមរយៈព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា**ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប**បញ្ញវន្តកម្ពុជា-ចិន ផ្តល់ធាតុចូលជំរុញការកសាងសហគមន៍ ដែលមានជោគវាសនារួមគ្នា**ក្រសួងការងារជូនដំណឹង ពីការបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល សម្រាប់ពលករកម្ពុជាវិលត្រលប់មកស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីខ្មែរ**ដំណើរទស្សនកិច្ច របស់សម្តេចធិបតី នៅកូរ៉េខាងត្បូង ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េខាងត្បូង ឱ្យកាន់តែល្អប្រសើរថែមទៀត

បទវិភាគ៖ព័ត៌មានដែលមហាសន្និបាតនៃសភាទាំងពីររបស់ចិនបានបញ្ចេញនោះនាំមកនូវភាពកក់ក្ដៅនៃរដូវផ្ការីកដល់ពិភពលោក


មហាសន្និបាតលើកទីមួយនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិតីកាលទី១៤បានបិទសម័យប្រជុំនៅក្រុងប៉េកាំងកាលពីថ្ងៃទី១៣ ខែមីនា ។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតលើកនេះដោយគូសបញ្ជាក់ថា ក្នុងដំណើរថ្មីដែលកសាងប្រទេសដ៏ខ្លាំងក្លានិងស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ត្រូវជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងមុតមាំមិនងាករេ ត្រូវខិតខំប្រឹងប្រែងជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ក៏ដូចជាជំរុញការបើកចំហចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់យ៉ាងប្រាកដប្រជា ។ ប្រព័ន្ធសារព័ត៌មានបរទេសសម្គាល់ថា ផែនការអភិវឌ្ឍន៍នៅអនាគតរបស់ចិនមិនត្រឹមតែបានបង្ហាញពីទិសដៅវិវឌ្ឍទៅមុខរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវភាពកក់ក្ដៅនៃរដូវផ្ការីកដល់ពិភពលោកផងដែរ ។
បច្ចុប្បន្ននេះ សេដ្ឋកិច្ចប្រទេសចិនបានរីកចម្រើនពីដំណាក់កាលកំណើនដោយល្បឿនលឿនឈានចូលដំណាក់កាលអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ពីការលើកកម្ពស់សមត្ថភាពសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាដោយម្ចាស់ការនិងជំរុញការលើកកម្ពស់លំដាប់ថ្នាក់នៃការផ្លាស់ប្តូររូបមន្តអភិវឌ្ឍខាងឧស្សាហកម្ម ដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដោយបៃតងនិងកាបូនទាប ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនទទួលបានប្រសិទ្ធភាពយ៉ាងច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កាលពីឆ្នាំ២០២២ ផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ តម្លៃបន្ថែមខ្ពស់និងដឹកនាំការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតងរបស់ចិនបានក្លាយជាចំណុចកំណើនថ្មីខាងការនាំចេញ ។
“ការអភិវឌ្ឍរបស់ចិនមានអំណោយផលដល់ពិភពលោក ហើយការអភិវឌ្ឍរបស់ចិនក៏មិនអាចឃ្លាតឆ្ងាយពីពិភពលោកផងដែរ ។ យើងត្រូវជំរុញការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់យ៉ាងប្រាកដប្រជា ដែលប្រើប្រាស់ឱ្យបានល្អនូវទីផ្សារនិងធនធានទូទាំងពិភពលោកមកអភិវឌ្ឍខ្លួនឯងផង និងជំរុញការអភិវឌ្ឍរួមនៃពិភពលោកផង ។” ពាក្យសម្តីរបស់លោកប្រធានរដ្ឋចិន Xi Jinping នេះបានបង្ហាញយ៉ាងស៊ីជម្រៅពីការធ្វើអន្តរកម្មវិជ្ជមានរវាងចិននិងពិភពលោក ក៏ដូចជាបញ្ចេញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនក្នុងការពង្រីកការបើកទូលាយឥតឈប់ឈរ ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៃពិភពលោក អត្រារួមចំណែកជាមធ្យមរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះបានលើសពី៣០ភាគរយ ។ ពីការពង្រីកឥតឈប់ឈរនូវបណ្តាញតំបន់ពាណិជ្ជកម្មសេរីដែលមានស្តង់ដារខ្ពស់និងសំដៅទៅរកទូទាំងពិភពលោក ដល់ការបង្កើតវេទិកាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដូចជា ពិព័រណ៍នាំចូលចិនអន្តរជាតិ ពិព័រណ៍ផលិតផលនាំចេញនាំចូលរបស់ចិន ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិនិងពិព័រណ៍វត្ថុប្រើប្រាស់ចិនអន្តរជាតិជាដើម រហូតដល់ការពង្រីករង្វង់មិត្តនៃ “ខ្សែក្រវាត់និងផ្លូវ” ចិនបានជំរុញឥតឈប់ឈរនូវការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ដើម្បីស្វាគមន៍ប្រទេសនានាទទួលឱកាសអភិវឌ្ឍន៍តាមរយៈ “រថភ្លើងល្បឿនលឿននិងងាយស្រួល”នៃការអភិវឌ្ឍរបស់ចិន ។ នៅឆ្នាំ២០២២ ចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងជាង១សែន៨ម៉ឺន៩ពាន់លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ពោលគឺកើនឡើងជិត៥ម៉ឺនលានដុល្លារអាមេរិកបើប្រៀបធៀបនឹងរយៈពេលបីឆ្នាំមុន ។
ឆ្នាំនេះជាខួបទី៤៥នៃកំណែទម្រង់និងបើកទូលាយរបស់ចិន ។ របាយការណ៍ការងារនៃរដ្ឋាភិបាលចិនបានលើកឡើងថា នឹងជំរុញយ៉ាងសកម្មនូវការចូលរួមកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មស្តង់ដារខ្ពស់ដូចជា《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព》(CPTPP)ជាដើម ដើម្បីពង្រីកការបើកទូលាយបែបនីតិវិធីយ៉ាងនឹងនរតាមរយៈក្បួនច្បាប់ គតិយុត្ត ការគ្រប់គ្រងនិងបទដ្ឋានត្រឹមត្រូវដោយម្ចាស់ការ ។
បច្ចុប្បន្ននេះ ពិភពលោកនៅតែមិនសូវមានសន្តិភាពនោះទេ ហើយការអភិវឌ្ឍសេដ្ឋកិច្ចសកលនៅតែប្រឈមមុខនឹងការលំបាកដដែល ។ ព័ត៌មានដែលមហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលទើបបិទបញ្ចប់បានបញ្ចេញនោះ បាននាំមកនូវភាពកក់ក្ដៅនៃរដូវផ្ការីកដល់ពិភពលោក ។ អាចប៉ាន់ប្រមាណថា ក្នុងដំណើរកសាងទំនើបកម្មតាមបែបផែនចិន ប្រទេសចិននឹងបន្តផ្តល់ផលប្រយោជន៍ដល់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន ក៏ដូចជាបំពេញបន្ថែមនូវស្ថិរភាពនិងកម្លាំងវិជ្ជមានកាន់តែច្រើនដល់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង