**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងដៃគូសហការ រៀបចំដំណើរទស្សនាចរសត្វព្រៃ នៅទីតាំង៤កន្លែង ក្នុងតំបន់ជួរភ្នំក្រវាញ និងនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងដៃគូសហការរបស់ខ្លួន Baseet បាននឹងកំពុងរៀបចំ «ដំណើរទស្សនាចរសត្វព្រៃ» ដែលជាបណ្តុំព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅក្នុងទីតាំងចំនួន ០៤កន្លែង នៅក្នុងតំបន់ជួរភ្នំក្រវាញ និងនៅរាជធានីភ្នំពេញ។

ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៩ ខែមីនា ដំណើរទស្សនាចរនេះនឹងបង្ហាញជូននូវការសម្តែងសៀកបែបវិទ្យាសាស្ត្រ ការលេងល្បែងកំសាន្ត និងការចាប់រង្វាន់ អមដោយការសម្តែងដោយកំពូលតារាចម្រៀងដ៏ល្បីល្បាយនៅប្រទេសកម្ពុជាយើងរួមមាន កញ្ញា មាស សុខសោភា លោក វិចិត្រ រាជ លោក G-Devit និងកញ្ញា ទេព ម៉ូឌីកា។

ព្រឹត្តិការណ៍ដំបូងរបស់យើងត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមីនា នៅវត្តអូរសោម ហើយកម្មវិធីបន្ទាប់នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមីនា នៅក្រុងខេមរភូមិន្ទ បន្ទាប់មកនៅថ្ងៃទី១៤ ខែមីនា នៅវត្តថ្មបាំង និងកម្មវិធីចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមីនា នៅផ្សារទំនើបអ៉ីអន២ សែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារអប់រំផ្នែកបរិស្ថាននឹងរៀបចំការសម្តែងទៅលើប្រធានបទចម្បងចំនួន៣៖ ការផ្សារភ្ជាប់គ្នារវាងព្រៃឈើ និងទឹកភ្លៀង ការបង្កើតប្រាក់ចំណូលតាមរយៈការលក់ឥណទានកាបូនព្រៃឈើ និងការសម្រេចបាននូវអន្ទាក់សូន្យ និងគ្មានសាច់សត្វព្រៃ។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានរៀបចំឡើងដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃសហការជាមួយដៃគូជិតស្និតរបស់ខ្លួនគឺ Baseet ដែលជាស្ថាប័នអប់រំផ្តោតសំខាន់ទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

ដំណើរទស្សនាចរនេះនឹងនាំមកនូវការលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ ដែលបានផ្តល់ជាបទបញ្ញាត្តិទឹកភ្លៀងសម្រាប់កសិកម្ម រហូតឈានទៅដល់ការផ្តល់អាហារូបករណ៍ផ្នែកអប់រំ ដែលទទួលបានដោយសារការលក់ឥណទានកាបូនពីព្រៃឈើនេះ។ គោលបំណងនៃដំណើរទស្សនាចរសត្វព្រៃនេះគឺ ស្របទៅតាមយុទ្ធនាការផ្សេងទៀតដូចជា ‘ភ្នំក្រវាញជារៀងរហូត’ និង ‘អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិ’ ដែលត្រូវបានដឹកនាំដោយក្រសួងបរិស្ថាន ដែលបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងដំណាក់កាលទី២។

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានឱ្យដឹងថា ជាង២០ឆ្នាំកន្លងទៅ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចាប់ផ្តើមធ្វើការល្បាតរួមគ្នានៅឯតំបន់ជួរភ្នំក្រវាញ។ តាំងពីដើមមក អ្នកភូមិតែងតែពឹងផ្អែកលើព្រៃឈើសម្រាប់ធ្វើការចិញ្ចឹមជីវិត»។

កញ្ញាបានគូសបញ្ជាក់ថា ប៉ុន្តែសព្វថ្ងៃនេះ ដោយសារតែមានការជឿនលឿននៃវិទ្យាសាស្រ្តអាកាសធាតុចុងក្រោយនេះ យើងទាំងអស់គ្នាបានយល់ដឹងអំពីអត្ថប្រយោជន៍ នៃការការពារព្រៃឈើ រួមទាំងអត្ថប្រយោជន៍ហិរញ្ញវត្ថុសម្រាប់ជួយគាំទ្រជីវភាពរស់នៅរបស់សហគមន៍។

អត្ថប្រយោជន៍ហិរញ្ញវត្ថុទាំងនេះត្រូវបានបង្កើតឡើងដោយគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដែលចាប់តាំងពីពេលនោះមកបានបង្កើតប្រាក់ចំណូលពីការលក់ឥណទានកាបូនព្រៃឈើ។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ត្រូវបានដឹកនាំដោយក្រសួងបរិស្ថាន និងមានអង្គការសម្ព័ន្ធមិត្តសត្វព្រៃជាអ្នកអនុវត្តគម្រោង។

បើតាមលោក សុខខេង នវិន្ទ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងអំពីគោលបំណងនៃគម្រោងថា «គោលបំណងនៃគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គឺត្រូវបានបង្កើតឡើងដើម្បីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការអភិរក្សព្រៃឈើដែលជានិយ័តករទឹកភ្លៀងនៅជុំវិញពិភពលោក។ គម្រោងនេះបានបង្កើតឱកាសចិញ្ចឹមជីវិតសម្រាប់សហគមន៍មូលដ្ឋាន»។

គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងបានជួយគាំទ្រជីវភាពរស់នៅរបស់សហគមន៍ចំនួន២៩ ដែលជាទីលំនៅរបស់ប្រជាពលរដ្ឋប្រមាណជាង ៤,០០០គ្រួសារ។ ការជួយគាំទ្រនេះរួមមានការជួយគាំទ្រដល់វិស័យទេសចរណ៍ធម្មជាតិ កសិកម្ម និងអាហារូបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធដូចជាអណ្តូងទឹក និងផ្លូវថ្នល់។ ចាប់តាំងពីឆ្នាំ២០២១ អណ្តូងទឹកចំនួន ៤៣អណ្តូង និងផ្លូវចំនួន ០៤ខ្សែ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ទន្ទឹងនឹងនោះមានអណ្តូងទឹកចំនួន ៤០អណ្តូង បន្ថែមទៀតជាមួយនឹងស្ពាន ប៉ុស្តិ៍សុខភាព និងសាលារៀនដែលកំពុងត្រូវបានគ្រោងទុកថានឹងសាងសង់នៅក្នុងឆ្នាំនេះ។

តំបន់ជួរភ្នំក្រវាញ គឺជាចំណុចសំខាន់បំផុតនៃជីវចម្រុះ ដែលជាច្រករបៀងដំរីដែលនៅសេសសល់ចុងក្រោយនៅទ្វីបអាស៊ី និងជាទីជម្រករបស់សត្វព្រៃចំនួន ៥២ប្រភេទកំពុងរងការគំរាមកំហែងដែលត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការអាយ-យូ-ស៊ី-អិន។ ហេតុផលទាំងនេះហើយដែលបានធ្វើឱ្យឥណទានកាបូននៅក្នុងគម្រោងរេដបូកជួរភ្នំក្រវាញ មានតម្លៃផ្នែកហិរញ្ញវត្ថុ និងទទួលបានការចាប់អារម្មណ៍ពីអតិថជននៅទូទាំងពិភពលោក។

តាមរយៈការស្តារសត្វខ្លាធំក្នុងព្រៃឈើជួរភ្នំក្រវាញនេះនឹងអាចជួយពង្រឹងទៅដល់ការលូតលាស់នៃជីវចម្រុះ ហើយនឹងធ្វើឱ្យគម្រោងនេះកាន់តែមានភាពទាក់ទាញដល់អតិថជនទៀតផង។ គម្រោងស្តារសត្វខ្លាធំ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ដែលជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រសម្រាប់ការអភិរក្សសត្វខ្លាធំ។ព្រឹត្តិការណ៍នៃដំណើរទស្សនាចរសត្វព្រៃគឺត្រូវបានបើកឱ្យមានការចូលរួមដោយសេរីជូនសាធារណៈជន។ ព្រឹត្តិការណ៍ទាំងអស់នឹងចាប់ផ្តើមនៅម៉ោង ១:០០រសៀល ជាមួយនឹងការលេងល្បែងកម្សាន្ត និងការចាប់រង្វាន់ ការសម្តែងការស្វាគមន៍ និងផ្តល់មតិសំណេះសំណាលដោយមន្ត្រីរាជរដ្ឋាភិបាល និងការប្រគំតន្ត្រីដោយតារាចម្រៀងល្បីៗ ដែលនឹងចាប់ផ្តើមនៅម៉ោង ៧:០០យប់តទៅ។

លោក រាជ វិចិត្រ នឹងធ្វើការសម្តែងនៅថ្ងៃទី១០ ខែមីនា នៅវត្តអូសោម និងនៅថ្ងៃទី១៤ ខែមីនា នៅវត្តថ្មបាំង។ ចំណែកឯ កញ្ញា មាស សុខសោភា នឹងធ្វើការសម្តែងនៅថ្ងៃទី១២ ខែមីនា នៅក្រុងខេមរភូមិន្ទ ជាមួយនឹងការសម្តែងដោយ លោក G-Devit និង កញ្ញា ទេព ម៉ូឌីកា នៅថ្ងៃទី១៩ មីនា នៅអ៉ីអន២ សែនសុខ នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង