ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចុះជួបសំណេះសំណាល ជាមួយរចនាសម្ព័ន្ធនិងសមាជិកសមាជិកា សកម្មជនគាំទ្រនៅស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានយាងចុះជួបសំណេះសំណាល ជាមួយរចនាសម្ព័ន្ធថ្នាក់ខេត្ត ស្រុក ឃុំ និង សមាជិកសមាជិកា សកម្មជនគាំទ្រប្រមាណ៥០០នាក់ នៅទីស្នាក់ការគណបក្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

