**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

សម្តេចតេជោ ហ៊ុន សែន គាំទ្រសំណើចិនទាំង ១២ចំណុច ក្នុងការបញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន ដោយសារស្របតាមជំហរកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រសំណើរបស់ចិនទាំង ១២ចំណុច ក្នុងការបញ្ចប់សង្គ្រាម​នៅអ៊ុយ​ក្រែន ដោយសារសំណើ ១២ចំណុចនោះ គឺស្របតាមជំហររបស់​កម្ពុជា លើបញ្ហាសង្គ្រាមនៅអ៊ុយក្រែននេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាត​បូក​សរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួង​ការ​បរទេស នាថ្ងៃទី៣ មីនា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «​នៅក្នុង​ឱកាសខួប ១ឆ្នាំ នៃសង្គ្រាមនៅអ៊ុយក្រែន ប្រទេសចិនដើរតួនាទីឈានមុខមួយ ក្នុងការស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយលើកឡើងសំណើ ដែលមាន ១២ចំណុច។ កម្ពុជា គាំទ្រសំណើ ១២ចំណុចរបស់ចិន ដោយសារ​សំណើរបស់ចិនចែងអំពីការគោរពច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ ដែលជាវិធានសម្រាប់ទំនាក់ទំនង រវាងរដ្ឋអធិបតេយ្យ ដូចជាអធិប​តេយ្យ​ភាព បូរណភាពដែនដី និងឯករាជភាពនយោបាយ»។

បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន សំណើទាំង ១២ចំណុចរបស់ចិន ក៏អំពាវនាវឱ្យបញ្ឈប់ភាពប្រទូស្តរាយផ្នែកយោធា។ តាមបទពិសោធន៍ សង្គ្រាម​ គឺជា​មធ្យោ​បាយអាក្រក់បំផុតសម្រាប់ការបញ្ចប់សង្គ្រាម ហើយបទឈប់បាញ់​ជាមធ្យោ​បាយល្អបំផុត ដើម្បីឈានទៅបញ្ចប់សង្គ្រាម។ សំណើនេះ ក៏បានអំពាវ​នាវឱ្យមាន​កិច្ច​សន្ទនាសន្តិភាព និងបញ្ឈប់ទណ្ឌកម្មជាឯកតោភាគីផងដែរ។ គោលការណ៍ខាងលើ ស្របគ្នាជាមួយនឹងជំហររបស់កម្ពុជា។ បន្ថែមលើនេះ សំណើរបស់ចិនក៏បានផ្តោត​លើ​មនុស្សធម៌ សន្តិសុខស្បៀង ការស្ថាបនាឡើងវិញក្រោយជម្លោះ។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណា​ដោយ​យកចិត្តទុកដាក់ចំពោះសំណើរបស់ចិន ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា បញ្ចប់ការ​ឈឺ​​ចាប់របស់ប្រជាជន និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋរចនាសម្ព័ន្ធ ព្រម​ទាំងនាំត្រលប់ទៅវិញនូវសន្តិភាព។

សូមបញ្ជាក់ថា ក្រសួងការបរទេសចិន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសពីគោល​ជំហរ​របស់ចិន អំពីការដោះស្រាយវិបត្តិអ៊ុយក្រែនតាមនយោបាយ ដែលមាន ១២ចំណុច រួមមាន៖ ទី១៖ គោរពអធិបតេយ្យភាពរបស់ប្រទេសនានា ទី២៖ បោះចោលគំនិត​សង្គ្រាម​ត្រជាក់ ទី៣៖ ឈប់បាញ់គ្នា ទី៤៖ ចាប់ដំណើរការចរចាសន្តិភាព ទី៥៖ ដោះស្រាយវិបត្តិមនុស្សធម៌ ទី៦៖ ការពារជនស៊ីវិលនិងអ្នកទោសសង្រ្គាម ទី៧៖ គាំពារសុវត្ថិភាពនៃរោងចក្រផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរ ទី៨៖ កាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ទី៩៖ ធានាការនាំចេញស្បៀងអាហារ ទី១០៖ បញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគី ទី១១៖ ធានាស្ថិរភាពនៃខ្សែ​សង្វាក់​ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និងទី១២៖ ជំរុញការកសាងឡើងវិញក្រោយពីសង្គ្រាម ៕

អត្ថបទដែលជាប់ទាក់ទង