**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន

លោកជំទាវ មិថុនា ភូថង និងឯកឧត្តម អ៊ុម រម្យណី អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំខេត្តកោះកុង ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សាបន្ត

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣។

លោកជំទាវអភិបាលខេត្ត បានសម្ដែងនូវការនឹករលឹក និងសួរសុខទុក្ខដល់មន្រ្តីអប់រំ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទូទាំងខេត្ត វិស័យឯកជន ក៏ដូចជាអង្គការដៃគូសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្តទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះរាល់សមិទ្ធផលការងារដែលលោក លោកស្រីជាមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានខិតខំជួយអភិវឌ្ឍវិស័យ អប់រំ យុវជន និងកីឡាក្នុងខេត្តកោះកុង។ គោលបំណង និងខ្លឹមសារលទ្ធផលនៃអង្គសន្និបាតដែលបានបង្ហាញយ៉ាងល្អិតល្អន់ដូចមានក្នុងរបាយការណ៍ពិស្ដារស្ដីពីលទ្ធផលការងារអប់រំ យុវជន និងកីឡា ដោយបង្ហាញឱ្យឃើញពីចំណុចខ្លាំង ចំណុចខ្សោយ  ដំណោះស្រាយ សំណូមពរ និងទិសដៅសម្រាប់ឆ្នាំសិក្សាថ្មីទៅលើគ្រប់អនុវិស័យគ្រប់ជំនាញ និងគ្រប់ផ្នែកទាំងអស់ រួមនឹងដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពខ្ពស់លើវិស័យអប់រំ និងវិស័យសុខាភិបាល ដូចនេះទាំងការរៀបចំផែនការហិរញ្ញប្បទាន និងយុទ្ធសាស្ត្រនយោបាយ សុទ្ធតែផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស។

ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្ត ក៏បានឲ្យដឹងដែរថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកមានការប្ដេជ្ញាចិត្តខ្ពស់ និងឆន្ទៈច្បាស់លាស់ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដើម្បីចូលរួមរៀបចំសង្គមកម្ពុជាមួយពោរពេញដោយធនធានមនុស្សពេញលេញ ឈានទៅអភិវឌ្ឍប្រទេសឱ្យស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសជិតខាងក្នុងតំបន់ និងលើឆាកអន្តរជាតិ សំដៅដល់គុណភាពអប់រំតែម្ដង ហើយអាណត្តិនេះទៀតសោត លោកបានដាក់ឈ្មោះឱ្យវិស័យអប់រំថា ជាអាណត្តិសាលារៀន គឺអ្វីៗត្រូវតែរៀបចំ និងប្រព្រឹត្តិទៅនៅសាលារៀនទាំងអស់ មិនត្រូវគិតតែផ្នែករដ្ឋបាលខាងលើនោះទេ។

លោក លោកស្រីជ្រាបហើយថា រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត ក្រុង ស្រុក កំពុងជំរុញលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិយ៉ាងយកចិត្តទុកដាក់បំផុត។ បន្ថែមពីលើនេះ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ជាគណៈអភិបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត នៅតែបន្តយកចិត្តទុកដាក់ និងផ្ដល់អាទិភាព ខ្ពស់លើវិស័យអប់រំ យុវជន និងកីឡា ដោយបានជំរុញឱ្យមានការចូលរួមគ្រប់ចលនា សកម្មភាពរបស់វិស័យអប់រំគ្រប់មូលដ្ឋាន។ ដើម្បីរួមគ្នាពិចារណារកមធ្យោបាយដោះស្រាយ នូវលទ្ធភាពផ្ដល់សេវាអប់រំ នៅតាមសាលារៀនសាធារណៈ និងការអប់រំក្រៅប្រព័ន្ធបានគ្រប់ៗគ្នា ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចែងថា ធានាឱ្យការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និងលើកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាការអភិវឌ្ឍយុវជន និងការលើកកម្ពស់វិស័យកីឡា និងពង្រឹងសមត្ថភាពស្ថាប័នដើម្បីធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់។ ជាការពិតណាស់បើយើងបង្កើនការទទួលខុសត្រូវកាន់តែខ្ពស់ជាងមុននោះសមត្ថភាពផ្ដល់សេវាអប់រំ ក៏កាន់តែទូលំទូលាយ និងមានគុណភាពខ្ពស់ដែរ ដូចដែលលោក លោកស្រី និងអង្គសន្និបាតទាំងមូលពិភាក្សារួចហើយ។

ការបង្កើនស្មារតីទទួលខុសត្រូវភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ លើការងារផ្អែកលើលទ្ធផលនៅគ្រប់កម្រិតថ្នាក់ គឺជាគោលការណ៍គន្លឹះនៃការអនុវត្តកម្មវិធីកំណែទម្រង់របស់យើងដែលជាមធ្យោបាយដ៏ល្អបំផុតនៃការបង្កើនស្មារតីធ្វើការងារជាមួយគ្នាដោយសុខដុមរមនា ដើម្បីការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាឱ្យកាន់តែប្រសើរឡើង។ ដូចដែលយើងបានដឹងហើយថា វិស័យអប់រំមានមុខងារ និងភារកិច្ចក្នុងការដោះស្រាយសំណូមពរនៃការសិក្សាជូនដល់កូនចៅប្រជាពលរដ្ឋទូទៅដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ ភេទ ពិការភាព ជីវភាព ជំនឿសាសនា និងនិន្នាកានយោបាយឡើយ ដើម្បីប្រែកា្លយពលរដ្ឋគ្រប់រូបទៅជាធនធានមនុស្សពេញលេញ។

បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងលើកស្ទួយវិស័យនេះ ក្នុងគោលបំណង លើកកម្ពស់គុណភាពអប់រំ យុវជន និងកីឡា ឱ្យមានសន្ទុះរីកចម្រើនដូចបណ្ដាប្រទេសជឿនលឿនក្នុងតំបន់ និងលើសកលលោក។

រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនមន្ត្រីរាជការ គ្រូបង្រៀន សាស្ត្រាចារ្យ និយោជក និយោជិក កម្មករ និងប្រជាពលរដ្ឋទូទៅ ដោយបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាការបង្កើននូវប្រាក់បៀវត្សជារៀងរាល់ឆ្នាំ ការធានានូវសុខមាលភាព សន្តិសុខ សេដ្ឋកិច្ចសង្គម ជាពិសេសការបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង