នៅតែល្អ! ព្រំ សំណាង ផ្ដួលជើងខ្លាំងរុស្ស៊ី ត្រឹមទឹកទី១ លើសង្វៀន Thai Fight

ភ្នំពេញ៖ អ្នកលេងគុនខ្មែរ ព្រំ សំណាង បានផ្ដួលជើងខ្លាំងរុស្ស៊ី Firdavszhon Naiimov ត្រឹមទឹកទី១ លើសង្វៀន Thai Fight នៅប្រទេសថៃ ដោយមិនចំណាយពេលយូឡើយ ។
ការបង្ហាញវត្តមានលើកទី២ លើសង្វៀនអន្ដរជាតិនេះ ព្រំ សំណាង មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយរូបគេបានព្យាយាមវាយរហូតដណ្ដើមបានជ័យជម្នះលើកីឡាករវ័យ ២១ឆ្នាំ Firdavszhon Naiimov ជូនអ្នកគាំទ្រ ពិសេសដើម្បីសម្រេចគោលដៅលើកមុខមាត់គុនខ្មែរលើឆាកអន្ដរជាតិ ។
នេះជាលើកទី២ ហើយ ដែលជើងខ្លាំងគុនខ្មែរវ័យ ៣៨ឆ្នាំរូបនេះ បានផ្ដួលគូប្រកួតលើសង្វៀន Thai Fight ហើយបានលើកមុខមាត់ជាតិលើឆាកអន្តរជាតិផងដែរ៕
