សម្តេចតេជោ ហ៊ុន សែន៖ ឆាណលរបស់ថេឡេក្រាម ផ្តល់ព័ត៌មានបានល្អប្រសើរ. សូមស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត បង្កើតឆាណលផ្ទាល់ខ្លួន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកបានថ្លែងថា ឆាណល {Channel} របស់ថេឡេក្រាម {Telegram} ផ្តល់ព័ត៌មានបានលឿនរហ័ស ពោលគឺវាផ្តល់ព័ត៌មានបានល្អប្រសើរជាងហ្វេសប៊ុក [Facebook]។
សម្តេចតេជោ ហ៊ុន សែន លោកបានបញ្ជាក់យ៉ាងដូច្នេះថា [អញ្ចឹងការងារវារហ័សណាស់ ប្រៀបធៀបនឹងហ្វេសប៊ុក មួយនេះ (ថេឡេក្រាម) ល្អជាងអាហ្វេសប៊ុកឆ្ងាយណាស់។ គ្រាន់តែវាគ្រាន់តែអត់មានសារលេងឆ្លងឆ្លើយគ្នាតែប៉ុណ្ណឹង ប៉ុន្តែការងារព័ត៌មានត្រូវបានបំភ្លឺទាន់ហេតុការណ៍]
