អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែងប្រមាណជាង២០០០ម៉ែត្រ នៅស្រុកអូរជ្រៅ

បន្ទាយមានជ័យ៖ ផ្លូវចំនួនពីរខ្សែ ប្រវែងជាង២០០០ម៉ែត្រ នៅស្រុកអូរជ្រៅ ក្នុងឃុំចំនួន២ មានឃុំចង្ហា និងឃុំគុត្តសត ត្រូវបានប្រែក្លាយ ស្ថាបនាទៅជាផ្លូវបេតុង ជាគម្រោងរបស់ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់បឹងទន្លេសាប ជំហាន២ (TSSD-AF ) ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិតីភាពលោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។
លោក កែវ តារារស្មី អអភិបាលស្រុកអូរជ្រៅបានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំក្នុងការរំដោះជាតិកម្ពុជាបាន ចេញពីរបបប៉ុលពត រហូតមានការអភិវឌ្ឍលើគ្រប់វិស័យស្ទេីមិនគួរឱ្យជឿ។ ជាក់ស្តែងនាថ្ងៃនេះយើងទទួលបានផ្លូវបេតុង ដេីម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ប្រកបរបរកស៊ី ក៏ដូចជាសិស្សានុសិស្សងាយស្រួលក្នុងការសិក្សារៀនសូត្រជាដើម។
ថ្លែនៅក្នុងឱកាសនោលោក លី សារី អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស មិនថាទីក្រុង ឬជនបទឡើយ។ ជាក់ស្តែងនៅក្នុងខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍរីកចម្រើនជាខ្លាំង ក្នុងនោះផ្លូវមួយចំនួនបានប្រែក្លាយពីផ្លូវ ដី គ្រួសក្រហម ទៅជាបេតុង កៅស៊ូជាដើម ។
ជាមួយនឹងការទទួលបាននូវសមិទ្ធផលថ្មីនេះ លោក លី សារី បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅពេលដែលដំណើរការ នៃការសាងសង់ផ្លូវបេតុងរួចរាល់ សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធលទ្ធភាពឱ្យបានគង់វង្សយូអង្វែង។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែដែលគ្រោងបើកការដ្ឋានសាងសង់នៅឃុំចង្ហា មានប្រវែង ១០០០ម៉ែត្រ ផ្លូវបេតុមួយខ្សែនេះ ឆ្លងកាត់ចំនួន៤ភូមិ បម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋទូទាំង។ដោយឡែក នៅឃុំគុត្តសត មានប្រវែង១០៥០ម៉ែត្រ ។ គម្រោងស្ថាបនាផ្លូវបេតុងនេះ គឺជាគម្រោងរបស់ឃុំ ប្រើប្រាស់ថវិកាគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាបជំហាន២(TSSD-AF) ដែលត្រូវចំណាយប្រមាណជាង៤១ម៉ឺន ដុល្លារ ដែលទទួលម៉ៅការសាង់សងដោយក្រុមហ៊ុន ធី.អេស.ខេ ខនស្ត្រាក់សិន ខូអិលធីឌី (T.S.K Construction Co., Ltd)៕
