ប្រធានាធិបតីចិន ផ្ដល់ជំនួយឥតសំណង ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន (ស្មើនឹងជាង ៤៤លានដុល្លារ) ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។
ការប្រកាសផ្ដល់ជំនួយរបស់ប្រធានាធិបតីចិនធ្វើឡើង ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។
