**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

បទវិភាគ៖ ហេតុអ្វីបានជាមិត្តភាពរវាងកម្ពុជានិងចិនឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ ? កាលពីមុន ពេលដែលប្រជាជនចិននិយាយពី«មិត្តដែកថែប»របស់ចិន គេតែងលើកឡើងពីប្រទេសប៉ាគី

ស្ថានជាដើមដែលជាប្រទេសជិតខាងដ៏មេត្រីភាពរបស់ចិន ។ ដោយឡែកក្នុងពេលបច្ចុប្បន្ននេះ គេនឹងរាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ ។ ហេតុអ្វីបានជាប្រទេសទាំងពីរអាចក្លាយជា«មិត្តដែកថែប»នឹងគ្នា ?

ពិតមែនតែក្នុងប្រវត្តិសាស្ត្រ ប្រទេសចិននិងកម្ពុជាមានចំណងមិត្តភាពប្រពៃណីដែលមានការប្រាស្រ័យទាក់ទងគ្នាជាយូរណាស់មកហើយក្តី តែជាទំនាក់ទំនងមិត្តភាពទូទៅដែលមិនសូវបង្ហាញពីភាពស្អិតល្មួតខ្លាំងណាស់ណាទេ ។ យ៉ាងណាមិញ បន្ទាប់ពីកិច្ចជំនួបដំបូងរវាងព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋជាមួយលោក ជូ អេងឡាយ នាយករដ្ឋមន្ត្រីចិនកាលនោះនៅក្រុងបាឌុងប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ ១៩៥៥ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅនិងស្មោះត្រង់ដែលជាការចាប់ផ្តើមនៃចំណងមិត្តភាពដ៏អស្ចារ្យនៃថ្នាក់ដឹកនាំទាំងពីរ ហើយក៏ជាការក្រាលផ្លូវសម្រាប់ការរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរផងដែរ ។

នៅឆ្នាំ ១៩៥៨ ចំណងមិត្តភាពកម្ពុជា-ចិនបានបើកសករាជថ្មី ដោយប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ។ ការពូនជ្រំមិត្តភាពរវាងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ជាមួយព្រះបរមរតនកោដ្ឋ , ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានតភ្ជាប់ដួងចិត្តប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រជាជននៃប្រទេសទាំងពីរគោរពរាប់អានគ្នាដោយស្មើមុខស្មើមាត់ ថែរក្សាចំណងមិត្តភាពប្រពៃណី គាំទ្រគ្នាទៅវិញទៅមក ព្រមទាំងជួយយកអាសាគ្នាក្នុងគ្រាលំបាក ។

ប្រទេសកម្ពុជាបានសម្តែងការគាំទ្រជាច្រើនលើកច្រើនសាចំពោះគោលជំហរក្នុងកិច្ចការអន្តរជាតិរបស់ប្រទេសចិន ពិសេសប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ដែលនេះមិនត្រឹមតែជាសំឡេងគាំទ្រពីមិត្តល្អប៉ុណ្ណោះទេ ហើយក៏ជាសំឡេងគាំទ្រសច្ចធម៌អន្តរជាតិផងដែរ ។ ចំណែកប្រទេសចិនវិញ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតលើពិភពលោក បានយល់ដឹងពីទុក្ខលំបាករបស់ប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា អាស្រ័យហេតុនេះ តែងបានផ្តល់ជំនួយតាមគ្រប់ទម្រង់ចំពោះមិត្តកម្ពុជា ។

មិនថាជនជាតិចិនដែលរស់នៅតកូនតចៅជាច្រើនជំនាន់នៅកម្ពុជា (ជនជាតិខ្មែរជាប់សែស្រឡាយចិន) ឬជនជាតិចិនដែលទើបទៅរស់នៅនិងវិនិយោគទុននៅកម្ពុជាក្តី សុទ្ធសឹងតែបានរួមរស់ជាមួយជនជាតិខ្មែរដោយសុខដុមរមនា ព្រមទាំងរួមចំណែកមិនអាចខ្វះបានចំពោះការអភិវឌ្ឍនៃប្រទេសកម្ពុជា ពិសេសបានជួយជំរុញនិងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជានិងចិនជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការថែរក្សាចំណងមិត្តភាពឱ្យបានគង់រង្ស ។

ពិតមែនតែកម្ពុជាជាប្រទេសតូចមែន តែមានចិត្តទូលាយនិងចេះដឹងគុណ ។ គេនៅចាំបានថា កាលពីខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងខណៈពេលដែលជំងឺកូវីដ-១៩បានចាប់ផ្តើមផ្ទុះរាលដាលខ្លាំងនៅប្រទេសចិន ដែលប្រទេសមួយចំនួនបានជម្លៀសប្រជាពលរដ្ឋចេញពីប្រទេសចិនឬផ្អាកជើងហោះហើរជាមួយចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានក្លាយជាថ្នាក់ដឹកនាំបរទេសរូបដំបូងបង្អស់ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងបរិបទកូវីដ ដែលនាំឱ្យប្រជាជនទូទាំងប្រទេសចិនមានក្តីរំភើបនិងនាំគ្នាបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមដើម្បីថ្លែងអំណរគុណចំពោះសមានចិត្តរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដោយបាននាំគ្នាហៅសម្តេចតេជោថា «បុរសសង្ហាដើរបញ្ច្រាសទិស» ។

ដោយឡែក នៅពេលដែលប្រទេសកម្ពុជាចាប់ផ្តើមផ្ទុះរាលដាលជំងឺកូវីដ កម្ពុជាក៏បានក្លាយជាប្រទេសដំបូងក្នុងចំណោមប្រទេសដែលបានទទួលជំនួយជាសម្ភារៈវេជ្ជសាស្ត្រនិងការចាត់បញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រពីប្រទេសចិន ដោយប្រទេសចិនបានរំលេចពាក្យស្លោកថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ។

សម្តេចតេជោបានប្រកាសយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ដែលបានសបង្ហាញពីជំនឿចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះមិត្តចិន ហើយការពិតជាក់ស្តែងក៏បានបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជារឿងត្រឹមត្រូវ ព្រោះជំនួយវ៉ាក់សាំងរបស់ចិនបានជួយកម្ពុជាឱ្យបង្កើតជាប្រព័ន្ធភាពស៊ាំសង្គម ព្រមទាំងកាត់បន្ថយករណីឈឺធ្ងន់ និងចំនួនអ្នកស្លាប់បាត់បង់ជីវិតឱ្យដល់កម្រិតអប្បបរមា ។

ជំងឺរាតត្បាតគ្មានមនោសញ្ចេតនា តែមនុស្សយើងមានសមានចិត្ត ។ ឆ្លងតាមរយៈការជួយគាំទ្រគ្នាក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លង បានបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អានគ្នាយ៉ាងស្មោះស្មើរវាងប្រជាជននៃប្រទេសទាំងពីរ ដែលបានបង្កើតជា«មិត្តដែកថែប»ក្នុងយុគសម័យថ្មី ។ក្រោយពីខកខានអស់រយៈពេលបីឆ្នាំ នៅថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទស្សកិច្ចជាថ្មីម្តងទៀតលើទឹកដីដែលសម្តេចធ្លាប់បាន«ធ្វើដំណើរបញ្ច្រាសទិស»ក្នុងពេលផ្ទុះរាលដាលជំងឺកូវីដ-១៩ ។ យើងអាចជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះមុខជានឹងក្លាយជានិមិត្តសញ្ញាថ្មីនៃការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលនឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតថ្មីថែមទៀត ពិសេសពន្លឿនការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន ។

ចំណងមិត្តភាពប្រពៃណីដែលមានរយៈពេលពីរពាន់ឆ្នាំជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមេត្រីភាពកម្ពុជា-ចិន ឯការបង្កើតទំនាក់ទំនងការទូតបានពង្រឹងនិងពង្រីកចំណងមិត្តភាពដ៏យូរលង់នេះ ។ ដោយឡែកការខិតខំពូនជ្រំមិត្តភាពពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត បានលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីជាបន្តបន្ទាប់ ដែលបានក្លាយជា«មិត្តដែកថែប» ។ យើងអាចជឿជាក់បានថា មិនថាកង់ប្រវត្តិសាស្ត្ររំកិលទៅមុខប៉ុន្មានសករាជក្តី មិនថានិម្មាបនកម្មសកលមានការផ្លាស់ប្តូរយ៉ាងណាក្តី មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក្តី ក៏មិត្តភាពរវាងកម្ពុជានិងចិននឹងថិតឋេររឹងមាំជានិរន្តរ៍ ៕ អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង