ឧត្តមសេនីយ៍ត្រី ហ៊ត សីហា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថខេត្តកែបប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថខេត្តប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៣។ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត នាយ-នាយរង និងពលអាវុធហត្ថចំណុះបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត ៕
