ប្រមុខកំពូលការទូត៖ ប្រទេសកម្ពុជា នឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍និងធានាអធិបតេយ្យភាពនិងសន្តិភាព និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានថ្លែងថា កម្ពុជានឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានាអធិបតេយ្យភាពនិងសន្តិភាព និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច។
ប្រមុខការទូតថ្លែងបែបនេះ ពេលអញ្ជើញធ្វើបទបង្ហាញជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា ក្រោមប្រធានបទ [គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក] ដែលបានប្រព្រឹត្តិទៅនៅវិមានរដ្ឋសភា។

