សម្តេចតេជោ ហ៊ុន សែន៖ គ្មានធនធានមនុស្ស មិនអាចធ្វើអ្វីបាននោះឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមមន្ត្រីនៃកម្ពុជា បានលើកឡើងថា គ្មានធនធានមនុស្ស មិនអាចធ្វើអ្វីបាននោះឡើយ ដូច្នេះត្រូវតែប្រឹងប្រែង បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញសេចក្តីត្រូវការលើការអភិវឌ្ឍ ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាថ្ងៃទី២៣ មករានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមិនមានកន្លែងអប់រំ ក្រោមអគារបាក់បែកទៀតនោះទេ។
សម្តេចតេជោ មានប្រសាសន៍ថា ការអប់រំនៅកម្ពុជា ផ្តើមចេញពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះ ៕
