មន្ត្រីយោធាម្នាក់ មានបញ្ហាវិបត្តចង្វាក់បេះដូង និងលើសសម្ពាធឈាម បានធូរស្បើយ និងចេញទៅផ្ទះវិញ ក្រោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖ អ៊ំ ប្រុស សៀម ស៊ីថាត អាយុ ៦២ឆ្នាំ ជាមន្រ្តីយោធា គាត់ពិការជើង ខាងឆ្វេង ដោយសារជំងឺ មានអាស័យដ្ឋាន ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌ័ពោធិសែនជ័យ រាជធានីភ្នំពេញ ។
គាត់មានអការៈ ញ័រទ្រូងខ្លាំង បញ្ហាវិបត្តចង្វាក់បេះដូង និងលើសសម្ពាធឈាម បានចូលសម្រាកនៅផ្នែកបេះដូងជំងឺបេះដូង និងសរសៃឈាម (USIC) នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
ក្រោយពីបានសម្រាកព្យាបាលតាមដានយ៉ាងយកចិត្តទុកពីគ្រូពេទ្យឯកទេសមក គាត់បានធូរស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ ហើយគាត់នឹងទទួលបានការតាមដានសុខភាពបេះដូងជាប្រចាំបន្តទៀត។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ៕
