**អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល**អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច**ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកមេមត់ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញ ត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម**ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»**AFD បញ្ជាក់ពីជំហរបន្តការគាំទ្រកម្ពុជាលើវិស័យធនធានទឹក និងការព្យាករអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា**អ្នកនាំពាក្យ៖ ជនសង្ស័យជាង៤០០នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ នារយៈពេល៦ថ្ងៃមកនេះ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការតាមភូមិភាគ ចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន**ទូតឥណ្ឌា អរគុណចំពោះសម្ដេចតេជោ ដែលផ្ដួចផ្ដើមឲ្យតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ក្នុងពេលឆាប់ៗនេះ**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mokbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ**បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ**អភិបាលខេត្តស្វាយរៀង៖ ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤**ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា គឺដើម្បីគោរពវិញ្ញណក្ខន្ធឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ក្នុងរបបអាវខ្មៅ ប៉ុល ពត**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា**ស្នងការនគរបាលខេត្តមណ្ឌលគិរី ណែនាំដល់ប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេរភាគីទាំង៣ ត្រូវបង្កើនការត្រួតពិនិត្យរាល់ទំនិញចេញចូលអោយបានច្បាស់លាស់**មន្ត្រីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្ត

ក្រសួងទេសចរណ៍ លើកកម្ពស់វិស័យទេសចរណ៍ គ្មានផ្សែងបារីតាមរយៈការរៀបចំឲ្យមានទីក្រុងទេសចរណ៍ គ្មានផ្សែងបារី

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានដាក់ចេញនូវគោលការណ៍ណែនាំ ស្តីពី ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារីក្នុងគោលបំណងលើកកម្ពស់ការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ និងការពារវិស័យទេសចរណ៍ពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ក៏ដូចជាបន្ថែមគុណប្រយោជន៍ដល់វិស័យទេសចរណ៍។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា “ក្រសួងទេសចរណ៍មានការគិតគូរពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ជាពិសេសនៅក្នុងវិស័យទេសចរណ៍ និងបានធ្វើការងារជាច្រើនដើម្បីកាត់បន្ថយផលប៉ះពាល់នេះមកដល់សុខភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន តាមរយៈការកសាង
វិស័យទេសចរណ៍មួយដែលគ្មានផ្សែងបារី” ។

កន្លងមក ក្រសួងទេសចរណ៍បានធ្វើការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់នៅក្នុងចំណោមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ និងបានលើកទឹកចិត្តឲ្យចូលរួមអនុវត្តទាំងអស់គ្នាដែលក្នុងនោះក្រសួងទេសចរណ៍ក៏ធ្លាប់បានផ្តល់ជូនពាន និងបណ្ណសរសើរដល់បណ្តាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារីផងដែរ។

ការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ត្រូវបានធ្វើស្របតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដែលមានគោលបំណងជំរុញឲ្យមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍អនុវត្តតាមច្បាប់ ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលុបបំបាត់ការជក់បារី ឬការប្រើប្រាស់ផលិតផលថ្នាំជក់នៅកន្លែងដែលច្បាប់បានហាមឃាត់។

ឯកឧត្តម ហោ សារុន បានបញ្ជាក់ថា ការដាក់ចេញនូវគោលការណ៍ណែនាំស្តីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារីនេះនឹងជួយពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា ស្តីពី ការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ព្រមទាំងជួយឲ្យមានការចូលរួមពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការលើកកម្ពស់ការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដើម្បីធានាបានកម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង។
ផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់ ត្រូវបានយកចិត្តទុកដាក់គិតគូរជាសកលពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់ ដោយសារផលប៉ះពាល់នេះមានទំហំធំធេង ដែលមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមានការខាតបង់ដល់សេដ្ឋកិច្ច បង្កើតបន្ទុកសង្គម និងប៉ះពាល់ដល់បរិស្ថានទៀតផង។

គោលការណ៍ណែនាំស្តីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារីមានគោលបំណង ដើម្បីជំរុញឲ្យការ អនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា ស្តីពីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍កាន់តែមានប្រសិទ្ធភាព តាមរយៈការចូលរួមពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងផ្តល់ការទទួលស្គាល់ក្រុង ស្រុក ខណ្ឌ ដែលអនុវត្តបានល្អជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ៕

អត្ថបទដែលជាប់ទាក់ទង