លោក យុង គឹមហ៊ាន អញ្ជើញជាអធិបតីក្នុងមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំនះ ៧ មករា (១៩៧៩-២០២៣)

ភ្នំពេញ៖ លោក យុង គឹមហ៊ាន អភិបាលរងខេត្តប្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករាឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំនះ ៧ មករា (១៩៧៩-២០២៣) នៅបរិវេណសាលាស្រុកសង្គមថ្មី។
ក្នុងពិធីក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារខេត្តព្រះវិហារ ចុះជួយស្រុក មេបញ្ជាការកងពលធំលេខ៣ មេបញ្ជាការ-បញ្ជាការរងកងកម្លាំឈរជើងតាមបណ្តោយព្រំដែន សមាជិក សមាជិកាក្រុមប្រឹក្សាស្រុកសង្គមថ្មី អភិបាល-អភិបាលរងស្រុក កងកម្លាំងទាំងបីក្មុងស្រុក មន្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ៕
