**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែកម្ពុជា ចូលរួមសន្និបាតប្រចាំឆ្នាំលើកទី១៣ របស់ទីភ្នាក់ងារថាមពល កកើតឡើងវិញអន្តរជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ នៅអារ៉ាប់រួម

ភ្នំពេញ៖ ឯកឧត្តម វិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីថាមពលអាស៊ាន បានអញ្ជើញចូលរួមសន្និបាតប្រចាំលើកទី១៣ របស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ និងកិច្ចប្រជុំពាក់ព័ន្ធក្រោមប្រធានបទ “អន្តរកាលថាមពល និងការតាមដានការអនុវត្តសន្និសីទស្តីពីអាកាសធាតុសកល” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។
កម្មវិធីនេះ គឺជាការជួបជុំប្រចាំឆ្នាំរបស់វិស័យថាមពលសកល ដោយមានការចូលរួមពីថ្នាក់ដឹកនាំគោលនយោបាយថាមពល និងដៃគូអភិវឌ្ឍន៍មកពីបណ្តាប្រទេសជំរុញពិភពលោកប្រមាណជាង ១ពាន់នាក់។

របៀបវារៈសំខាន់ៗនៃសន្និបាតខាងលើ មានដូចខាងក្រោម៖
១. វេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពី ទស្សនវិស័យអន្តរកាលថាមពលតំបន់ (អន្តរកាលថាមពលអាស៊ីអាគ្នេយ៍)
២. វេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពី ការពន្លឿនហរិញ្ញប្បទានអន្តរកាលថាមពល និងស្ថាប័នគ្រប់គ្រង
៣. របាយការណ៍វឌ្ឍនភាព និងការកំណត់យុទ្ធសាស្ត្រអាទិភាពពាក់កណ្តាលអាណត្តិ ២០២៣-២០២៧ របស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ
៤. វេទិកាវិស័យឯកជន និងសាធារណៈពាក់ព័ន្ធទៅនឹងការវិនិយោគ និងតម្រូវការថាមពល និង
៥. កម្មវិធីពាក់ព័ន្ធសំខាន់ៗដទៃទៀត

សូមជម្រាបជូនផងដែរថា ក្នុងអំឡុងពេលវេទិកាថ្នាក់រដ្ឋមន្ត្រីស្តីពី ទស្សនៈវិស័យអន្តរកាលថាមពលតំបន់ (អន្តរកាលថាមពលអាស៊ីអាគ្នេយ៍) ខាងលើ ឯកឧត្តម វិចទ័រ ហ្សូនា ដែលជាប្រធានឧត្តមមន្ត្រីថាមពលអាស៊ាន ត្រូវបានអញ្ជើញជាវាគ្មិនក្នុងការចែករំលែកអំពីសមិទិ្ធផល និងវឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចបានក្រោមភាពជាប្រធានថាមពលអាស៊ានឆ្នាំ២០២២ ការលើកកម្ពស់អន្តរកាលថាមពល និងថាមពលកកើតឡើងវិញសម្រាប់គោលដៅនៃកិច្ចព្រមព្រៀងប៉ារីស និងភាពជាដៃគូជាមួយទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ ដើម្បីសម្រេចឱ្យបាននូវការបញ្ចេញឧស្ម័នកាបូនទាប ៕

អត្ថបទដែលជាប់ទាក់ទង