**អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង សហការជាមួយរដ្ឋបាលខេត្តរតនគិរី រៀបចំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតឱ្យគណៈប្រតិភូមេធាវីអន្តរជាតិមកពី១២ប្រទេសចូលជួបសម្តែងការគួរសម**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ អ្នកវិនិយោគត្រូវរួមគ្នា គោរពនូវអនុលោមភាព ដើម្បីធានាដល់សណ្ដាប់ធ្នាប់ក្នុងការរកស៉ី និងភាពប្រកួតប្រជែង**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សុខសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម គឺជាកត្តាធំបំផុត សម្រាប់ទាក់ទាញអ្នកវិនិយោគ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាពសម្ដេចធិបតី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល ដាក់ទិសដៅធំបំផុតទៅលើ «ការទូតសេដ្ឋកិច្ច» សម្រាប់កិច្ចការបរទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងធុរកិច្ច ទាល់តែវិស័យឯកជនចូលរួម ជាមួយរាជរដ្ឋាភិបាលទើបទៅរួច**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្រោមអធិបតីភាពសម្ដេចធិបតី**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគ នៅកម្ពុជាកាន់តែល្អប្រសើរ**សម្តេចធិបតី៖ ការធានានូវសុខសន្តិភាព ជាកត្តាចាំបាច់បំផុតមិនអាចខ្វះបានដើម្បីកំណើនសេដ្ឋកិច្ចជាតិ**ប្រមុខរាជរដ្ឋាភិបាល ប្ដេជ្ញាខិតខំឲ្យអស់លទ្ធភាព ដើម្បីបង្ករលក្ខណៈឲ្យវិនិយោគិន នៅកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យបន្តទៀត**ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើការងារសំខាន់ៗមួយចំនួន**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការធ្វើតេស្តរកសារធាតុញៀននៅក្នុងក្របខណ្ឌមន្ត្រីរាជការក្រសួងព័ត៌មាន គ្មាននរណាម្នាក់ត្រូវបានរកឃើញថាមានសារធាតុញៀននោះទេ****សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ឱ្យតម្លៃទៅលើសមិទ្ធកម្មជាក់ស្តែង ព្រោះទ្រឹស្តីគ្មានន័យទេបើមិនមានការអនុវត្ត**សម្តេចធិបតី៖ ៤ខែ ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអនុម័តគម្រោងវិនិយោគ ១២៨គម្រោង ដែលមានទុនជាង ២៥០០លានដុល្លារ**សម្ដេចធិបតី៖ រដ្ឋចង់បានវិស័យឯកជនចូលរួមជាដៃគូរ ជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ**ការប្រើប្រាស់ក្នុងប្រព័ន្ធ LACMS និងប្រព័ន្ធ ប.ស.ស. ជួយឱ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ទទួលបាននូវរាល់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យការងារ និងវិស័យសន្តិសុខសង្គមបានឆាប់រហ័ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាល យកចិត្ដទុកដាក់លើកកម្ពស់ វិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឈានទៅសម្រេចបាននូវចុក្ខវិស័យ ឆ្នាំ២០៥០**ជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច និងជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្ម ធ្លាប់ជាប់ពន្ធធានាគារជាច្រេីនដង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗ

មកដឹងអំពីប្រវត្តិរបស់វត្តឥន្ទ្រាធិបតីហៅវត្តសង្កែ ស្ថិតនៅក្រុងបាត់ដំបង

វត្តឥន្ទ្រាធិបតីហៅវត្តសង្កែ មានទីតាំងស្ថិតនៅក្នុងភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ទីរួមខេត្ត បាត់ដំបង ខាងជើងទល់និងផ្លូវចូលទៅវត្តប៉ាឆា ខាងកើតទល់របងវត្តប៉ាឆា ខាងត្បូងជាប់ និងផ្លូវជាតិលេខ ៥ ខាងលិចជាប់ផ្លូវជាតិរ៉បមាត់ស្ទឹងសង្កែ ជាប់គល់ ស្ពាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (នៅត្រើយខាងកើតស្ទឹង ) ។

ឈ្មោះដើមហៅថាវត្ត ឥន្ទ្រាធិបតី ត្រូវបានស្ថាបនាកសាងឡើងក្នុងអំឡុង ឆ្នាំ១៤៤០ ដោយ សម្ដេចសង្ឃព្រះនាម និល ទៀង, ព្រះតេជគុណ ព្រះនាម គង់ ងែត, ព្រះនាម ចាប ទេន (មុនឆ្នាំ ១៩៧៥ ), ព្រះតេជគុណ ព្រះនាម ចាន់, ព្រះតេជគុណ ព្រះនាម បៀន បាន។

ហេតុដែលនាំឲ្យហៅថាវត្ត សង្កែ ព្រោះកាលដើមឡើយមានដើមសង្កែរមួយគុម្ពយ៉ាងធំដុះជាប់របងវត្ត រ៉បមាត់អូរដែលសព្វថ្ងៃ គេហៅថា ស្ទឹងសង្កែ ប៉ុន្តែសម័យក្រោយមកគុម្ពសង្កែនោះ បានរលំបាក់អស់ទៅ ទើបគេហៅវត្តនេះថា វត្តសង្កែ ជាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ ។

ជាបន្តាប់ក្រោយៗមកទៀត ស្ថានភាពមុន ឆ្នាំ១៩៧៥ដោយស្រុកយើង ឆ្លងកាត់សង្រាមដ៏រាំរៃ ពិសេសក្នុងរបប ៣ឆ្នាំ ៨ខែ ២០ ថ្ងៃ នៃរបបប្រល័យពូជសាសន៍ (ប៉ុល ពត )ទើបក្នុងទីវត្តសង្កែនេះត្រូវ បានក្លាយទៅជាកន្លែងឃ្លាំង ដាក់គ្រាប់រំសេវគ្រប់ប្រភេទ រហូតមកដល់ឆ្នាំ១៩៧៩ គ្រប់រំសេវទាំងនោះបានផ្ទុះឆេះបាក់ បែក ខ្ទេចខ្ទីអស់គ្មានសល់ដូចជា ព្រះវិហារ កុដិ សាលា សមិទ្ធិផល ផ្សេងៗជាដើម ក៏ត្រូវបាត់បង់ផងដែរ ប៉ុន្តែព្រះពុទ្ធរូបអង្គធំមួយព្រះអង្គ ដែលនៅក្នុងព្រះវិហារនោះ ពុំបានបាត់បង់ខូចខាតអ្វីឡើយ ។

ព្រះគ្រូចៅអធិការថ្មីព្រះនាម ផាត់ សារ៉ាយ ជាលោកគ្រូចៅ អធិការដើម្បីដឹកនាំរៀបកសាងបន្ត ដោយមានលោកអាចារ្យ គណៈកម្មការ រួមមាន ៖ លោកអាចារ្យ ទុំ ខឿន, លោកអាចារ្យ អ៊ូ ជា, លោក ង៉ែត ឈួន, លោក ពេជ្រ បូរ, លោក ឌុច ឈាង។

ព្រះអង្គក៏បានរៀបចំកសាងនូវសាលា ធម្មសាភា មួយខ្នងដែលមានបណ្ដោយ ៣៦ម គុណ ២០ម ដែលធ្វើអំពីថ្មប្រក់ក្បឿង នឹងរៀបចំដោះស្រាយ ប្រជាពលរដ្ឋដែលរស់នៅក្នុងបរិវេណវត្ត បានមួយចំនួនធំ ព្រមទាំង កសាងសមិទ្ធិផលនានាផ្សេងទៀត ។

រហូតមកដល់ឆ្នាំ១៩៩៩ លោកគ្រូចៅអធិការ អង្គនេះក៏បានលាលែងឈប់អំពីតួនាទីចាគ្រូចៅអធិការ លុះក្រោយមកដល់ឆ្នាំ ២០០០ ពុទ្ធបរិស័ទ្ធ និងមន្រ្តីសង្ឃក៏បានរៀបចំប្រកាសតែងតាំង ព្រះតេជគុណ ( ឥន្ទ្រីយ៍សំវរៈ )យ៉ាន់ បូរ៉ា ជាចៅអធិការរហូតមកដល់សព្វថ្ងៃ ដែលមានលោកអាចារ្យគណៈកម្មការ ដូចមានរាយនាម ៖លោកអាចារ្យ ទុំ ខឿន, លោកអាចារ្យ ពេជ្រ បូរ, លោកអាចារ្យ ម៉ែន សុខុម និងគណៈកម្មការមាន លោក ហុក លៀប, លោក សួស គួយ, លោក ថុក ប៊ុនឈិន, លោក អ៊ុក មិត្ត, លោក មែន សារឿន, លោក អាន អ៊ាន, លោក អ៊ូង បូរ៉ាផា។

ក្នុងពេលដែលលោកបានទទួលនូវតួនាទីជាចៅអធិការនោះហើយព្រះអង្គក៏បានដឹកនាំ ទូន្មានធម៌អាថ៌ សិក្ខាវិន័យដល់ភិក្ខុ សាមណេរ និង ក្មេងៗដែលមកស្នាក់អាស្រ័យនូវសិក្សារៀនសូត្រ ។

មិនតែប៉ុណ្ណោះព្រះអង្គថែមទាងបានដឹកនាំពុទ្ធបរិស័ទ ជិតឆ្ងាយ ឱ្យចូលរួមចំណែតក្នុងការកសាងនិងសំរួលដោះស្រាយ សំណង់ អនាធិតេយ្យ ដែលរស់ក្នុងបរិវេណវត្ត បានមួយចំនួន និង កសាងសំណង់ផ្សេងៗ ដូចជា កុដិ ទិញដីចាក់ ក្នុងបរិវេណវត្ត ព្រមទាំងកសាងខ្លោងទ្វារ របងវត្ត សួនច្បារ និង សំណង់ផ្សេងៗជាដើម ។

ព្រះវិហារនៃវត្តសង្កែ នេះត្រូវបានផ្តើមកសាងឡើងដោយលោកកថាថន ញ៉ុញ ឬលោកម្ចាស់ព្រះកោដ្ឋ វត្តនេះគឺជា វត្តដែលធំជាងគេនៅក្រុងបាត់ដំបង នាសម័យចៅ ពញា កថាថន ឈុំ ទសវត្សរ៍ឆ្នាំ ១៩០០ ។ស្ថាបត្យកម្មនៃព្រះវិហាគឺជាប្រភេទសំណង់មុខដាច់ដែលបច្ចុប្បន្នកម្រនិងជួបនៅក្នុងស្រុកយើង។

ចំណែកព្រះអង្គជីវ៍(ចាស់ៗដំណាលថាព្រះអង្គមានបារមីខ្លាំងពូកែដោយពេលសាងមានបញ្ចុះនៅព្រះក្រឹង)នៃព្រះវិហារគឺសល់តាំងពីបុរាណ។នៅសម័យខ្មែរក្រហមគេបានយកព្រះវិហារវត្តសង្កែនេះធ្វើជាឃ្លាំងដាក់គ្រាប់។

ចុងឆ្នាំ ខែ ធ្នូ ១៩៧៨ កងទព័យួន វាយលុកចូលកម្ពុជាខ្លាំងទាំងផ្លូវគោក និងអាកាស យន្តហោះ យួនបានទំលាក់គ្រាប់លើ ព្រះវិហារ វត្តសង្កែ ព្រោះដឹងថាជាកន្លែងស្តុកគ្រាប់។ព្រះវិហារបានឆេះនិងខូចខាតទាំងស្រុងប៉ុន្តែអ្វីដែលពិសេសនោះគឺព្រះអង្គជីវ៍ក្នុងព្រះវិហាមិនខូចខាតឡើយ។ បច្ចុប្បន្នគេបានសាងព្រះវិហារថ្មីដោយសាងលើខឿននៃព្រះវិហារចាស់៕

អត្ថបទដែលជាប់ទាក់ទង