**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

គណបក្សប្រជាជនឃុំគយមែង ប្រកាសទទួលស្គាល់និងបញ្ចូលសមាជិក សមាជិកាថ្មី ចំនួន១៥២នាក់

ភ្នំពេញ៖ នៅស្នាក់ការគណបក្សឃុំគយមែង ស្រុកមង្គលបូរី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសទទួលស្គាល់និងបញ្ចូលសមាជិក សមាជិកាថ្មីសរុបចំនួន១៥២នាក់ តាមសេចក្តីសម្រេចរបស់ គណៈកម្មាធិកានៃគណបក្សប្រជាជនឃុំគយមែងលេខ០១៩សស.គបឃ/ស ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ។

ពិធីនេះដោយមានការចូលរួមពីលោក ស៊ីវ សុជាតិ ប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានឃុំគយមែង លោករ័ត្ន ដាស៊ីណង់ ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនស្រុកមង្គលបូរី និងក្រុមការងារស្រុក ចុះជួយឃុំ ភូមិ ជាច្រើនរូប ។

លោករ័ត្ន ដាស៊ីណង់ ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនស្រុកមង្គលបូរីនិង លោក ស៊ីវ សុជាតិ ប្រធានក្រុមការងារខេត្តចុះជួយមូលដ្ឋានឃុំគយមែង បានថ្លែងអំណរគុណដល់សមាជិក សមា ជិកាថ្មីទាំង១៥២នាក់ ដែលបានស័គ្រចិត្តចូមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជន ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលដឹកនាំដ៏ត្រឹមត្រូវសុចរិត យុត្តិធម៌ និងសុឆន្ទៈ ក្នុងការប្រមូលផ្ដុំកម្លាំងសាមគ្គីរបស់ជាតិ ចង់ប្រមូលផ្តុំ យុវជន យុវនារី ដែលជាសរសៃឈាមរបស់ជាតិ ។

លោក ស៊ីវ សុជាតិ គូសបញ្ជាក់ថា៖ រយៈពេល៤៤ឆ្នាំផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ កម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានជម្នះ រាល់ឧបស័គ្គ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្ត ជាច្រើន ក្នុងនោះសង្រ្គោះប្រជាពលរដ្ឋពីគ្រោះប្រល័យពូជសាសន៍  ការពារបានយ៉ាងរឹងមាំ នូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ខឿនសន្តិសុខជាតិ និងស្ថិរភាពនយោបាយ និងសុខដុមរមនារបស់ប្រជាជន នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិនិងសេចក្តីថ្លៃថ្នូរ។ ជាពិសេសថ្មីៗនេះបានសង្រ្គោះជិវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវកូវីដ-១៩ គោលនយោបាយចាក់ស្រោចវ៉ាក់សាំង បង្កើតភាពស៊ាំ បើកប្រទេសឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។

លោកប្រធានក្រុមការងារខេត្ត ចុះជួយមូលដ្ឋានឃុំគយមែង បានបញ្ជាក់ទៀតថា៖ ការប្រកាសទទួលស្គាល់និងបញ្ចូលសមាជិកថ្មី គឺជាយុវជនដែលគ្រប់អាយុបោះឆ្នោត ប្រធានក្រុមការងារត្រូវថែទាំអប់រំដល់សមាជិក សមាជិកា ដែលទើបប្រកាសថ្មី និងមិនទាន់ចូលជាសមាជិក កុំចាញ់ឧបាកលគណបក្សផ្សេង ថែរក្សាឯកសារសម្រាប់បោះឆ្នោតឲ្យបានល្អ។រួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ជាមួយគ្នានោះដែរ លោកស៊ីវ សុជាតិ បានអំពាវនាវដល់សមាជិក សមាជិកាដែលទើបប្រកាសថ្មីទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារឲ្យដូចភ្លៀងរលឹម និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមជាមួយសម្តេចតេជោហ៊ុន សែន អនុវត្តគោលនយោបាយគណបក្ស និងរាជរដ្ឋាភិបាលដើម្បីបន្តការអភិវឌ្ឍឲ្យរីកចម្រើនដល់មូលដ្ឋានយើងជាបន្តទៀត ។

នាឱកាសនោះដែរ គណៈអធិបតីក៏បានចែកជូនសារុងម្នាក់០១ ជូនដល់សមាជិក សមាជិកាថ្មីទាំង១៥២នាក់នោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង