សមាជិក សមាជិការដ្ឋសភា ចូលរួមក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង

ភ្នំពេញ៖ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ សមាជិក សមាជិកា រដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។
