**អាជ្ញាធរមីន អរគុណ ទូតចិន ដែលតែងតែខិតខំប្រឹងប្រែង ផ្តល់ភាពជាដៃគូ និងផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា**ក្រូចឃិ្វចតូចពិតតែនាំមកនូវផលប្រយោជន៍ធំ**ក្រសួងមុខងារសាធារណៈ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែរបស់ក្រសួង ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នៅថ្ងៃទី២៣ ឧសភា**ឯកឧត្ដម កែវ រតនៈ ៖ នាពេលខ្លីខាងមុខនេះ កម្ពុជានឹងដំឡើងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ នៅក្នុងខេត្តមណ្ឌលគិរី និងតំបន់ភ្នំបូកគោ ក្នុងខេត្តកំពត**ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលតែងតែដឹកនាំ ខិតខំប្រឹងប្រែង ផ្តល់ភាពជាដៃគូ និងផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា។**ហេតុអ្វីលោក Xi Jinping យកចិត្តទុកដាក់លើកសិកម្ម៖ ស្បៀងសម្បូរទើបប្រទេសមានសុវត្ថិភាព**កម្ពុជា-ថៃ ផ្តាស់ប្តូរបទពិសោធន៍គ្នាលើឧត្តមានុវត្តន៍ និងនវានុវត្តន៍ នៃការគ្រប់គ្រង និងការផ្តល់សេវាសារធារណៈកម្រិតមូលដ្ឋាន**លោកជំទាវ គឹម សេដ្ឋានី ដឹកនាំកិច្ចប្រជុំមួយជាមួយគណៈប្រតិភូពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈចូលរួមសន្និសីទថ្នាក់តំបន់ ស្តីពី “សារះសំខាន់នៃការវិនិយោគលើការអភិវឌ្ឍកុមារតូច”**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចស្តីពីការងារគណនេយ្យភាពសង្គម នៅស្រុកជុំគិរី**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អមដំណើរឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចស្តីពីការងារគណនេយ្យភាពសង្គម នៅស្រុកជុំគិរី**ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូ ទេសចរណ៍ Siem Reap Bike Week ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤-២៦ ឧសភា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចពិនិត្យវឌ្ឍន៍ភាព នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ នៅខេត្តស្វាយរៀង**អភិបាលរងខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយ ទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យជាតិ**ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីជំរុញការអនុវត្តការងារមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីអាមេរិក**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែឧសភា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអគ្គលេខាធិការរង UN និងជាទីប្រឹក្សាពិសេសទទួលបន្ទុកការងារ បង្ការប្រល័យពូជសាសន៍ ចូលជួបពិភាក្សាការងារ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចស្តីពីការងារគណនេយ្យភាពសង្គម នៅស្រុកជុំគិរី**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនមន្ត្រីរាជការ បុគ្គលិកអប់រំ នៃមន្ទីរអប់រំខេត្តបាត់ដំបង**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពការងារអប់រំ នៅសាលាបឋមសិក្សាក្តាំងងា ស្រុកឯកភ្នំ ខេត្តបាត់ដំបង**ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ផលិត និងចែកចាយរូបភាពអាស អាភាស ទៅលើបណ្តាញសង្គមហ្វេសបុក

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣៣៦គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខា សមាជិកសមាជិការគណៈកម្មាធិការសាខា ឯកឧត្តម ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មាធិការសាខា លោក អ៊ី ធារិន ប្រធានគណៈកម្មធិការអនុសាខាស្រុកព្រៃនប់ សមាជិកសមាជិការគណៈកម្មាធិការសាខាមន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត រួមទាំងភ្ញៀវកិត្តិយស សប្បុរសជន បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៣៣៦គ្រួសារ ស្ថិតនៅ ខាងក្រោយសាលាបឋមសិក្សា និងអនុវិល័យសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរសុកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នាពេលនេះ និងសូមចូលរួមការលំបាកដោយឥទ្ធិពលខ្យល់កន្ត្រាក់បង្កឱ្យមានផ្ទះចំនួនជាង ៤ ០០០គ្រួសារនៅស្រុកចំនួនពីរ គីស្រុកព្រៃនប់ និងស្រុកកំពង់សិលា ត្រូវបានបើងដំបូល ក្នុងនោះរលំចំនួនជាង ៣០ខ្នង និងបង្កឱ្យមានប្រជាពលរដ្ឋរងគ្រោះថ្នាក់ ៥នាក់ និងធ្វើឱ្យខូចខាតសម្ភារះក្នុងផ្ទះថែមទៀត។ នេះជាគ្រោះធម្មជាតិមួយមិនថាប្រទេសណាទេនោះទេ សូម្បីពិភពលោកក៏រងគ្រោះធម្មជាតិដូចគ្នា។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមការលំបាករបស់បងប្អូនរងផលប៉ះពាល់ដោយឥទ្ធិពលខ្យល់កន្ត្រាក់ និងផ្តាំផ្ញើឱ្យយកចិត្តទុក្ខដាកអំពីអាយុជីវិត និងជីវភាពប្រជា ពលរដ្ឋ ហើយថ្នាក់ដឹកនាំខេត្ត សាខាកាកបាទក្រមខេត្ត បានគិតគូរពីសុខទុក្ខដោយប្រើប្រាស់គណបញ្ជាការឯកភាពស្រុក ចុះដោះ ស្រាយបញ្ហាប្រឈមជួយសង្គ្រោះរួមទាំងក្រុមគ្រូពេទ្យចុះដល់ទីតាំងដោយគ្រោះធម្មជាតិ។

ជាមួយគ្នានេះ ឯកឧត្តមបន្តទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានយកចិត្តទុកដាក់ នាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋ ពិសេសផ្តោតលើចាស់ជរា និងកុមារ។ តាងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម សូមថ្លែងអំណរកងកម្លាំងប្រដាប់អាវុធបានជួយសម្របសម្រូលការលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ហើយពេលនេះយើងបាននាំយកអំណោយមនុស្សធម៏ដែលមានមកពីសប្បុរសជនជាតិ អន្តរ ជាតិ ដើម្បីចែកជូនបងប្អូនរងគ្រោះ ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័តថែទាំសុខភាពឱ្យបានល្អព្រោះនៅពេលអាកាសធាតុចុះត្រជាក់វានឹងងាយរងផលប៉ះពាល់ដាលឆ្លងជំងឺផ្តាសសាយ និងជំងឺកូវីដសូមប្រុងប្រយ័តពីសុខភាពក្នុងការរស់នៅជាមួយគ្នាបន្តជីវភាពជាមួយគ្នាបន្តទៀត។

ឯកត្តម ក៏អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងដូសចំរុញឱ្យបានគ្រប់គ្នាគ្រប់ផង ដើម្បីកាត់បន្ថយការឆ្លងកូវីដ-១៩ ក្នុងក្រុមគ្រួសារ និងសហគមន៍។

អំណោយដែលបានចែកជូនប្រជា ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួន ៣៣៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភូយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០០០០រៀល។ ដោយឡែកអ្នកស្ម័គ្រចិត្ត ១៥នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល៕

 

អត្ថបទដែលជាប់ទាក់ទង