គណ:ប្រតិភូក្រុមមិត្តភាពសភាកម្ពុជា-វៀតណាម អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកពីចូលរួមសន្និសីទសំណេះសំណាល រវាងក្រុមមិត្តភាពសភានៃសភាកម្ពុជា-វៀតណាម

ភ្នំពេញ៖ គណ:ប្រតិភូក្រុមមិត្តភាពសភាកម្ពុជា-វៀតណាម ដឹកនាំដោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-វៀតណាម នាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រុមមិត្តភាពសភាកម្ពុជា-វៀតណាម ធ្វើមាតុភូមិនិវត្តន៍មកពីចូលរួមសន្និសីទសំណេះសំណាល រវាងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ ដែលសន្និសីទនេះផ្តោតលើការពិភាក្សាអំពីតួនាទីរបស់សមាជិកសភានៃប្រទេសទាំពីរក្នុងការស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ទេសចរ កិច្ចសហប្រតិបត្តការអនុតំបន់ ទន្លេមេគង្គ រដ្ឋសភាអេឡិចត្រូនិច និងចូលរួមសកម្មភាពសង្កេតជាក់ស្តែងមួយចំនួននៅខេត្ត គ័ង ណាម និងទីក្រុងដាណាង គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅសាធារណរដ្ឋសង្គមនិយមវៀតណាមប្រកបដោយសុវត្ថិភាព និងជោគជ័យ ៕
