ប្រយោគបុរាណ៖ ស្លឹកឈូកខៀវស្រងាត់លាតសន្ធឹងដល់ជើងមេឃ ផ្កាឈូករីកក្រោមពន្លឺថ្ងៃក្រហមឆ្អិនឆ្អៅ“
ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩៩៩ ម៉ាកាវបានត្រឡប់ទៅមាតុភូមិវិញ តំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណៈរដ្ឋប្រជាមានិតចិនត្រូវបានប្រកាសបង្កើតឡើងដោយបើកសករាជថ្មីក្នុងប្រវត្តិសាស្ត្រម៉ាកាវ ។ ប្រជាជនទូទាំងប្រទេសចិនបានរីករាយនិងអបអរសាទរ ពិភពលោកយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងនេះ ។
ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៤ ក្នុងកិច្ចប្រជុំអបអរសាទរខួបលើកទី ១៥ នៃការវិលត្រឡប់របស់ម៉ាកាវមកកាន់មាតុភូមិនិងពិធីសម្ពោធរដ្ឋបាលអាណាត្តិទី ៤ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ លោក Xi Jinping ប្រធានរដ្ឋចិនបានសរសើរម៉ាកាវ ដែលជាផ្កាឈូកដ៏ស្រស់ស្អាតរបស់មាតុភូមិ ដោយភ្ជាប់ជាមួយនឹងប្រយោគបុរាណ៖ ស្លឹកឈូកខៀវស្រងាត់លាតសន្ធឹងដល់ជើងមេឃ ផ្កាឈូករីកក្រោមពន្លឺថ្ងៃក្រហមឆ្អិនឆ្អៅ “接天莲叶无穷碧,映日荷花别样红” ។ហើយសូមជូនពរឱ្យម៉ាកាវបញ្ចេញពន្លឺកាន់តែស្រស់ស្អាត និងកាន់តែទាក់ទាញ!
តាំងពីសមាជបក្សកម្មុយនីស្តចិនលើកទី ១៩ មក គណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលបានអនុវត្តគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” “ប្រជាជនម៉ាកាវគ្រប់គ្រងម៉ាកាវ” និងស្វ័យភាពខ្ពស់ តែងតែគាំទ្ររដ្ឋបាល និងអភិបាលនៃតំបន់រដ្ឋបាលពិសេសគ្រប់គ្រងតាមច្បាប់ ធ្វើសកម្មភាពយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងដល់ម៉ាកាវក្នុងការរួមបញ្ជូលក្នុងស្ថានការណ៍អភិវឌ្ឍន៍ទូទៅរបស់ប្រទេសជាតិ ដែលបានចង្អុលបង្ហាញទិសដៅច្បាស់លាស់ និងផ្តល់កម្លាំងចលករមិនចេះរលត់សម្រាប់ម៉ាកាវក្នុងការរក្សាស្ថិរភាពនិងវិបុលភាព។
ដូចលោកប្រធាន Xi បានប្រាថ្នា តាំងពីម៉ាកាវវិលត្រឡប់មាតុភូមិវិញ ២៣ ឆ្នាំមកនេះ ក្រោមការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលមជ្ឈិមបក្សចិន និងចិនដីគោកនៃមាតុភូមិនិងក្រោមការដឹកនាំនៃរដ្ឋបាល និងអភិបាលនៃតំបន់រដ្ឋបាលពិសេស ឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងម៉ាកាវបានសាមគ្គីគ្នាជាធ្លុងមួយនិងរួមសហការគ្នាតស៊ូប្រឹងប្រែង បានបង្កើតស្ថានភាពអភិវឌ្ឍន៍ល្អបំផុតក្នុងប្រវត្តិសាស្ត្រម៉ាកាវ ហើយបានចារទំព័រដ៏ត្រចះត្រចង់នៃការអនុវត្តប្រកបដោយជោគជ័យនៃរបប “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ដែលមានលក្ខណៈពិសេសម៉ាកាវ ។ ២៣ ឆ្នាំកន្លងមកនេះ គឺជារយៈពេលដែលមានការអភិវឌ្ឍន៍សេដ្ឋកិច្ចលឿនបំផុតនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនធំបំផុតក្នុងប្រវត្តិសាស្ត្រម៉ាកាវ ហើយក៏ជារយៈពេលដែលជនរួមជាតិម៉ាកាវចែករំលែកសេចក្តីថ្លៃថ្នូរ និងសិរីរុងរឿងនៃមាតុភូមិដ៏អស្ចារ្យដោយស្មារតីរឹងមាំបំផុត ។
ឥឡូវនេះ យើងជិតឈានដល់គោលដៅដែលសម្រេចបាននូវស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញដែលមិនធ្លាប់មានពីមុនមក ។ ការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ជនរួមជាតិម៉ាកាវមានកិច្ចការជាច្រើនដែលត្រូវធ្វើ ។ ក្នុងដំណើរថ្មីនេះ ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មរបស់ពិភពលោកដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍ និងការផ្លាស់ប្តូរថ្មីនៃបរិយាកាសខាងក្នុងនិងខាងក្រៅរបស់ម៉ាកាវ បងប្អូនជនរួមជាតិនិងប្រជាជនម៉ាកាវទាំងឡាយនឹងអាចជំរុញ ការកសាងតំបន់រដ្ឋបាលពិសេសម៉ាកាវដល់កម្រិតថ្មីដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលដែលមានស្រាប់ ហើយផ្លូវអភិវឌ្ឍន៍រួម និងវិបុលភាពរួមរវាងម៉ាកាវនិងដីគោកនៃមាតុភូមិប្រាកដជានឹងកាន់តែទូលំទូលាយ ៕