អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង នៅស្រុកបវេល ខូចខាតសម្ភារៈមួយចំនួនធំ

ភ្នំពេញ៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ០១ខ្នង ដែលមានទំហំ ៥ម៉ែត្រ × ២០ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿង ម្ចាស់ផ្ទះមានឈ្មោះ ឆុន រតនា ភេទប្រុស អាយុ ៣០ឆ្នាំ។ករណីអគ្គីភ័យនេះបានកើតឡើង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី ត្រង់ចំនុចក្រុមទី០៩ ភូមិភូមិព្រៃទទឹង២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង។
តាមការរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គីភ័យនេះបណ្តាលឲ្យខូចខាត សម្ភារៈប្រើប្រាស់ក្នុងផ្ទះ មួយចំនួនធំ បើគិតជាទឹកប្រាក់ប្រហែល ២០លានរៀល តែមិនបង្កអោយមានការរង របួសដល់មនុស្សសត្វ ឡើយ។ ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ នេះបើតាមការបញ្ជាក់ ពីម្ចាស់ផ្ទះ និងសមត្ថកិច្ចចុះត្រួតពិនិត្យ។
ក្នុងករណីអគ្គីភ័យឆាបឆេះនេះ កម្លាំងអធិការនគរបាលស្រុកបវេល បានប្រើប្រាស់កម្លាំងចុះប្រតិបត្តិការចំនួន ១៥នាក់ ប្រើប្រាស់រថយន្តពន្លត់ របស់អធិការចំនួន ១គ្រឿង ទឹកអស់ចំនួន១ឡាន ទើបគ្រប់គ្រងស្ថានការណ៍ អគ្គីភ័យនេះបានទាំងស្រុង៕
