លោក ហង់ ចាន់ឌី អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ឆ្នាំ២០២២
ភ្នំពេញ៖ លោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ សម័យប្រឡង ៥ ធ្នូ ឆ្នាំ២០២២ នៅមណ្ឌល វិទ្យាល័យព្រះមហាក្សត្រិយានី កុសុមះ ។
សូមបញ្ជាក់ថា មណ្ឌលវិទ្យាល័យវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមះ មាន២៤បន្ទប់ បេក្ខជនសរុប៥៩៩នាក់/ស្រី៣៥៣នាក់ ៕