បេក្ខជនម្នាក់ នៅបណ្ឌលវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ វិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យប្រឡងដាច់ដោយឡែក
ភ្នំពេញ៖ បើតាមអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា មានបេក្ខជនម្នាក់ ឈ្មោះ វ៉ាន់ សុខឿន (ស) នៅមណ្ឌលវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ ក្នុងខេត្តឧត្តរមានជ័យ បន្ទប់លេខ១១ លេខតុ២៦១ វិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យនៅបន្ទប់ប្រឡងដាច់ដោយឡែក។
លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានយកទូសម្លាប់មេរោគ ពីមន្ទីរ អ.យ.ក. មកដាក់នៅបន្ទប់ពិសេស ដើម្បីសម្លាប់មេរោគលើសន្លឹកកិច្ចការ របស់បេក្ខជនដែលវិជ្ជមានកូវីដ១៩ ដោយមានខាងសុខាភិបាល បានពិនិត្យនិងឯកភាព ៕