អនុរក្ស និងក្រុមអ្នកសង្កេតការណ៍ អ.ប.ព ចាប់បានសំណៅឯកសារ នៅបន្ទប់លេខ៥ នៅមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី១ នៃដំណើរការប្រឡងបាក់ឌុប អនុរក្ស និងក្រុមអ្នកសង្កេតការណ៍អ.ប.ព ចាប់បាននូវសំណៅឯកសារ នៅបន្ទប់លេខ៥ នៃមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមអង្គភាពប្រឆាំងអំពើពុករលួយ ។