ស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាប នឹងដាក់ឲ្យយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ ចាប់ពីល្ងាចនេះតទៅ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា បន្ទាប់ពីបានជួសជុលស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២នេះ វេលាម៉ោង ១៧:០០ តទៅ ស្ពានដែកបេឡេ នឹងដាក់អោយយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។
សូមអញ្ជើញធ្វើដំណើរតាមស្ពានបេឡេនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានជ្រោយចង្វារ៕