**ភ្លើងឆេះសន្ធោសន្ធៅនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ**ចិនដីគោកសម្តែងការអាណិតអាសូរដល់ប្រជាជនតៃវ៉ាន់ដែលរងផលប៉ះពាល់ដោយសារព្យុះទីហ្វុង Gaemi**ប្រទេសចិនបើកការឆ្លើយតបបន្ទាន់ចំពោះគ្រោះទឹកជំនន់ក្នុងខេត្តចំនួន៤ ក្រោយព្យុះទីហ្វុង Gaemi បានវាយប្រហារ**ពាណិជ្ជកម្មបរទេសរបស់ចិនរក្សាសន្ទុះជាមួយនឹងការផ្លាស់ប្តូរថ្មីៗ**នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ចូលរួមមហាសន្និបាតលើកទី២៣ សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នៅប្រទេសសិង្ហបុរី**សហភាពអឺរ៉ុបបញ្ជូនប្រាក់ចំនួន ១,៦ពាន់លានដុល្លារដំបូងពីការរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ី ទៅឲ្យទីក្រុងគៀវ**Politico៖ អ៊ីស្រាអែលបានផ្តល់បញ្ជីឈ្មោះសព្វាវុធរបស់សភាអាមេរិក**មន្ត្រីយោធាកំពូលរុស្ស៊ីម្នាក់ទៀតត្រូវបានស៊ើបអង្កេតពីបទពុករលួយ**ចិន-អង់គ្លេស យល់ព្រមធ្វើការទំនាក់ទំនងជិតស្និទ្ធ និងស្ថិរភាព**ចិន-ឥណ្ឌា គួរតែដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក**ប្រមុខការទូតចិន៖ ការអភិវឌ្ឍរបស់ប្រទេសចិន បើកចំហដើម្បីនាំមកនូវកាលានុវត្តភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប**មនុស្សជាង ៦២០,០០០នាក់រងផលប៉ះពាល់ដោយព្យុះទីហ្វុង Gaemi នៅក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន**ក្រសួងការងារ និងខេត្តក្យង់សាំងប៊ូកដូរបស់កូរ៉េខាងត្បូង ឯកភាពបន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច**ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ចុះជួបជាមួយប្រជាពលរដ្ឋ គ្រប់បណ្តាល ភូមិ ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនិងសំណូមរបស់ពួកគាត់**អភិបាលខេត្តស្ទឹងត្រែង កោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ និងគៀងគរស្វែងរកម្ចាស់ជំនួយដើម្បីគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទ**រដ្ឋមន្ត្រី ឈាង រ៉ា កោតសរសើរចំពោះមន្រ្តីសុខាភិបាលខេត្តស្វាយរៀង ដែលបានបម្រើសេវាថែទាំសុខភាព ជូនពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ**ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិកសលាកប័ត្រចូលកម្ពុជា (Cambidai e-Arrival)**ប្រមុខការទូតកម្ពុជា ប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥**ឥណ្ឌូណេស៊ី បើកដំណើរការគម្រោង​ទិដ្ឋាការ​រយៈពេល​វែង ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

មិនធម្មតា! សត្វទោចថ្ពាល់លឿងអាចស្រែកហៅគ្នាបានរហូតដល់ចម្ងាយពីរគីឡូម៉ែត្រ

ភ្នំពេញ៖ សត្វទោចថ្ពាល់លឿងត្រូវបានរកឃើញក្នុងឆ្នាំ ២០១០ ដែលមានវត្តមាននៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ហើយសត្វទោចថ្ពាល់លឿងអាចស្រែកហៅគ្នារហូតដល់ចម្ងាយពីរគីឡូម៉ែត្រ។

សត្វទោចថ្ពាល់លឿង ប្រើការស្រែកហៅនេះសម្រាប់ការទំនាក់ទំនង ការពារទីជម្រក និងស្វែងរកគូដើម្បីបន្តពូជ។

សត្វទោចថ្ពាល់លឿងធំពេញវ័យនិងបន្តពូជបាននៅអាយុដប់ឆ្នាំហើយអាចមានកូនជារៀងរាល់ ៣ ទៅ ៤ ឆ្នាំម្តង។ ពួកវាបរិភោគផ្លែឈើជាអាហារ ពេលខ្លះស្លឹកឈើ (ខ្ចី ឬចាស់) ផ្កានិងសត្វល្អិត។ បច្ចុប្បន្នសត្វនេះ ត្រូវបានចុះក្នុង​បញ្ចី​សត្វ​ជិត​ផុត​ពូជ ( IUCN Red​ List​ )។

យោង​តាម​របាយ ការណ៍​សិក្សា​ស្រាវ​ជ្រាវ​ដោយ​អង្គ​ការ​សមា​គម​អភិរក្ស​សត្វ​ព្រៃ​ប្រចាំ​កម្ពុជា សត្វ​ទោច​ថ្ពាល់​លឿង​មាន​ចំនួន​ប្រមាណ ១២០០​ក្បាលនៅដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរី។ ប៉ុន្តែតាមទិន្នន័យសិក្សាពីតំបន់ដែនជម្រកសត្វព្រៃនិងឧទ្យានជាតិនៅខេត្តរតនគិរី ចំនួនទោចថ្ពាល់ឡើងបានបង្ហាញវត្តមានជាច្រើនក្រុមដែលវាអាចមានចំនួនច្រើនពាន់ក្បាល។

ក្រុមការងារស្រាវជ្រាវបាននិងកំពុងបន្តការសិក្សាចងក្រងទិន្នន័យ។ សត្វព្រៃ​ទាំង​នេះ​គឺ​ជា​សម្បត្តិ​ធម្ម​ជាតិ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រទេស​កម្ពុជា និង​មាន​តម្លៃ​បំផុត​សម្រាប់​ការ​អភិរក្ស​ជីវៈ​ចម្រុះ​របស់​ពិភព​លោក។

ទាំងនៅដែនជម្រកសត្វព្រៃកែវសីម៉ា និងឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាងជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាទីកន្លែងមួយដែលអ្នកទេសចរអាចមើល ឃើញសត្វទោចថ្ពាល់លឿងបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាសត្វដ៏កម្រមាននៅលើពិភពលោកនេះហើយប្រជាសហគមន៍ ក៏អាចរកចំណូលបានពីតំបន់ទេសចរណ៍តាមរយ:ការដើរជូនភ្ញៀវទស្សនាសត្វទោចថ្ពាល់លឿង និងសត្វជាច្រើនផ្សេងៗទៀត ។

ក្រៅពីបង្កើតមុខរបរ និងផ្តល់ចំណូលបន្ថែមជូនប្រជាពលរដ្ឋសហគមន៍ក៏បានពង្រឹងការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះឱ្យមាននិរន្តរភាពផងដែរ។

ក្រោយពីបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ ប្រជាពលរដ្ឋគាត់មានជីវភាពធូរធារជាងមុន ហើយមិនត្រឹមតែបានជួយដល់មូលនិធិអភិវឌ្ឍន៍សហគមន៍ប៉ុណ្ណេះទេ ថែមទាំងបានជួយដល់កិច្ចការពារនៅតំបន់ដែនជំរកសត្វព្រៃផងដែរ ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិប្រចាំប្រទេសកម្ពុជា បានផ្តោតទៅលើការងារសំខាន់ៗចំនួនបីលើគម្រោងអភិរក្សសត្វទោចថ្ពាល់លឿងនៅកម្ពុជា ៖ ១. ការអភិវឌ្ឍជីវភាពសហគមន៍ប្រកបដោយនិរន្តរភាព ២. ការអនុវត្តច្បាប់ និងការគ្រប់គ្រងតំបន់ការពារ ៣. ការស្រាវជ្រាវ និងអភិរក្សជីវៈចម្រុះ៕

អត្ថបទដែលជាប់ទាក់ទង