**ភ្លើងឆេះសន្ធោសន្ធៅនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ**ចិនដីគោកសម្តែងការអាណិតអាសូរដល់ប្រជាជនតៃវ៉ាន់ដែលរងផលប៉ះពាល់ដោយសារព្យុះទីហ្វុង Gaemi**ប្រទេសចិនបើកការឆ្លើយតបបន្ទាន់ចំពោះគ្រោះទឹកជំនន់ក្នុងខេត្តចំនួន៤ ក្រោយព្យុះទីហ្វុង Gaemi បានវាយប្រហារ**ពាណិជ្ជកម្មបរទេសរបស់ចិនរក្សាសន្ទុះជាមួយនឹងការផ្លាស់ប្តូរថ្មីៗ**នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ចូលរួមមហាសន្និបាតលើកទី២៣ សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នៅប្រទេសសិង្ហបុរី**សហភាពអឺរ៉ុបបញ្ជូនប្រាក់ចំនួន ១,៦ពាន់លានដុល្លារដំបូងពីការរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ី ទៅឲ្យទីក្រុងគៀវ**Politico៖ អ៊ីស្រាអែលបានផ្តល់បញ្ជីឈ្មោះសព្វាវុធរបស់សភាអាមេរិក**មន្ត្រីយោធាកំពូលរុស្ស៊ីម្នាក់ទៀតត្រូវបានស៊ើបអង្កេតពីបទពុករលួយ**ចិន-អង់គ្លេស យល់ព្រមធ្វើការទំនាក់ទំនងជិតស្និទ្ធ និងស្ថិរភាព**ចិន-ឥណ្ឌា គួរតែដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក**ប្រមុខការទូតចិន៖ ការអភិវឌ្ឍរបស់ប្រទេសចិន បើកចំហដើម្បីនាំមកនូវកាលានុវត្តភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប**មនុស្សជាង ៦២០,០០០នាក់រងផលប៉ះពាល់ដោយព្យុះទីហ្វុង Gaemi នៅក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន**ក្រសួងការងារ និងខេត្តក្យង់សាំងប៊ូកដូរបស់កូរ៉េខាងត្បូង ឯកភាពបន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច**ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ចុះជួបជាមួយប្រជាពលរដ្ឋ គ្រប់បណ្តាល ភូមិ ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនិងសំណូមរបស់ពួកគាត់**អភិបាលខេត្តស្ទឹងត្រែង កោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ និងគៀងគរស្វែងរកម្ចាស់ជំនួយដើម្បីគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទ**រដ្ឋមន្ត្រី ឈាង រ៉ា កោតសរសើរចំពោះមន្រ្តីសុខាភិបាលខេត្តស្វាយរៀង ដែលបានបម្រើសេវាថែទាំសុខភាព ជូនពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ**ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិកសលាកប័ត្រចូលកម្ពុជា (Cambidai e-Arrival)**ប្រមុខការទូតកម្ពុជា ប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥**ឥណ្ឌូណេស៊ី បើកដំណើរការគម្រោង​ទិដ្ឋាការ​រយៈពេល​វែង ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស

មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពរយៈពេលខ្លី ជូនដល់កងកម្លាំង

ភ្នំពេញ៖ នៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានដំណើរការបើកវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពរយៈពេលខ្លី ជូនដល់កងកម្លាំង ប្រចាំឆ្នាំ២០២២ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃមេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងកងកម្លាំងសរុបចំនួន២០៥នាក់ ។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិការរង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងវគ្គ បានឡើងរាយការណ៍អំពីផែនការហ្វឹកហ្វឺននិងយុទ្ធដំណើរទ័ព ជូនដល់កងកម្លាំង ដែលមានរយៈពេល៧ថ្ងៃ ដោយមានកម្លាំងចូលរួមហ្វឹកហាត់ចំនួន១៥៥នាក់ នឹងត្រូវយុទ្ធដំណើរទ័ពក្នុងចម្ងាយផ្លូវ២២គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្កនិងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តតាមផែនការហ្វឹកហ្វឺន និងយុទ្ធដំណើរទ័ពរបស់ ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ និងដើម្បីហ្វឹកហាត់ពង្រឹង កាយសម្បទារបស់កងកម្លាំង ព្រមទាំងរំលឹកឡើងវិញនូវមេរៀន យុទ្ធវិធីវាយការពារទីតាំង វាយឆ្មក់ វាយសង្គ្រប់ខ្មាំង និងយុទ្ធវិធីប្រយុទ្ធបន្ទាន់ ក្នុងពេលយុទ្ឋដំណើរទ័ពផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនរៀនសូត្រ ស្ដាប់គ្រូឧទ្ទេសនាម និងអនុវត្តជាក់ស្ដែងនៅលើទីលានហ្វឹកហាត់ ឲ្យបានល្អ និងប្រុងប្រៀបមធ្យោបាយសម្ភារៈ គ្រឿងបំពាក់ និងកិច្ចការធានាផ្សេងៗ ឱ្យបានគ្រប់គ្រាន់ ព្រមទាំងការគោរពវិន័យឲ្យបានម៉ឺងម៉ាត់ក្នុងពេលយុទ្ធដំណើរទ័ព នៅពេលខាងមុខនេះឱ្យទទួលបានជោគជ័យ ៕

នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនរយៈពេលខ្លីនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានឧបត្ថម្ភជូនដល់កងកម្លាំងនូវស្បៀងអាហារ មានអង្ករ ចំនួន ៣០០ គីឡូក្រាម មី ចំនួន៦០ កេស ត្រីខកំប៉ុង ២កេសធំ និងថវិកាមួយចំនួន សម្រាប់ធានាបន្ថែមដល់ការហូបចុកប្រចាំថ្ងៃផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង