**លោក ផាង វី ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំខួបប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ក្នុងខេត្តប៉ៃលិន ដែលសម្រេចបានប្រមាណ ៤៥%**ឯកឧត្តម ឌិត ទីណា​ អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី នៅខេត្តពោធិ៍សាត់**ឯកឧត្តម ប្រាក់ សុខយូរ អញ្ជើញប្រកាសការកែសម្រួលសមាសភាព និងជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណបក្សឃុំក្រាំងស្តារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**ឯកឧត្ដម ប៉ែន វិបុល ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**លោក ម៉ារីស សាង៉ាមវង្សា បានលើកឡើងថា ថៃនឹងជំរុញឱ្យមានការចូលរួមជាអន្តរជាតិបន្ថែមទៀតជាមួយប្រទេសកម្សត់មីយ៉ាន់ម៉ា**“ដំណើរនៅប្រទេសចិនរបស់អ្នកនិពន្ធវ័យក្មេងអាស៊ានលើកទីពីរ”បានចាប់ដំណើរការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi**ក្រសួងសុខាភិបាលរុស្ស៊ី បានប្រកាសថា វ៉ាក់សាំង mRNA ថ្មីនឹងជួយប្រព័ន្ធភាពស៊ាំក្នុងការទទួលស្គាល់និងបំផ្លាញកោសិកាមហារីក**សហរដ្ឋអាមេរិកបានចាប់ផ្តើមដកទណ្ឌកម្មជាផ្លូវការហើយចេញពីប្រទេសស៉ីរី**អ៊ុយក្រែនបាននិយាយថា ខ្លួនបានបើកការស៉ើបអង្កេតលើការសង្ស័យសម្លាប់ អ្នកទោសសង្រ្គាមសរុបចំនួន២៦៨នាក់ ក្រោមស្នាដៃរបស់កងទ័ពរុស្ស៉ី**មនុស្សចំនួន ១៨នាក់បានរងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយកាំបិតនៅទីក្រុង Hamburg**ប៉េកាំងបានថ្កោលទោសលោក ដូណាល់ ត្រាំ ដែលបានដកហូតសិទ្ធិរបស់សាកលវិទ្យាល័យហាវើដ ក្នុងការចុះឈ្មោះទទួលសិស្សនិស្សិតបរទេសដែលភាគច្រើនមកពីប្រទេសចិន**ឯកឧត្តម ប៉េង ពោធិ៍សា បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធសហការការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋបានល្អនៅក្នុងខេត្ត**ក្រុមហ៊ុន Guowang State Food Co., Ltd ត្រូវបានចាត់ការតាមច្បាប់ បន្ទាប់ពីបានបញ្ចេញទឹកកខ្វក់ បំពុលតំបន់ទឹកសាធារណៈ នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ**បណ្ឌិត ជា មុនីឫទ្ធិ ៖ អំណានជាឆ្អឹងខ្នងនៃការអភិវឌ្ឍពុទ្ធិនិងបទពិសោធន៍**ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើក “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”**ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារជាមួយអភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

សេនានុព័ន្ធអង់គ្លេស ប្ដេជ្ញានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា បង្កើនទំនាក់ទំនងកិច្ចសហរវាងកងទ័ពកម្ពុជា-អង់គ្លេស ឲ្យបានជិតស្និទ្ធ និងមានចីរភាពទៅមុខ

ភ្នំពេញ៖ នៅចំពោះមុខឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត លោកវរសេនីយ៍ឯក JAMIE MURRAY សេនានុព័ន្ធនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា បានប្ដេជ្ញាថាលោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យបានជិតស្និទ្ធ និងមានចីរភាពទៅមុខ ។

ក្នុងឱកាសអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក JAMIE MURRAY ចូលជួបដើម្បីណែនាំខ្លួន និងពិភាក្សាការងារ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក បានសម្តែងនូវការពេញចិត្ត ចំពោះការតែងតាំងសេនានុព័ន្ធ នៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ជាលើកដំបូងក្នុងរយៈពេលជាង ៥០ឆ្នាំកន្លងមកនេះ ដែលពិតជាបានឆ្លុះបញ្ចាំងអំពីឆន្ទៈ និងចក្ខុវិស័យរបស់ចក្រភពអង់គ្លេស ក្នុងការពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរលើវិស័យការពារជាតិ។

ឆ្លៀតឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងដំណាក់កាលស្វែងរកសន្តិភាពនាទសវត្សរ៍ឆ្នាំ១៩៩០ និងបន្តរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, អប់រំ, ការបោសសម្អាតមីន និងការប្រយុទ្ធក្នុងជំងឺកូវីដ-១៩ ជាដើម។

ជាការឆ្លើយតប លោកសេនានុព័ន្ធអង់គ្លេស បានសម្តែងនូវក្តីរីករាយប្រកបដោយកិត្តិយស ដែលទទួលបានការតែងតាំង ឱ្យបំពេញការងារការទូតយោធានៅកម្ពុជា ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមថា «ជាមួយនឹងបទពិសោធន៍ការងារ ជាយូរឆ្នាំដែលលោកមាន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យបានជិតស្និទ្ធ និងមានចីរភាពទៅមុខ» ៕

 

អត្ថបទដែលជាប់ទាក់ទង