សត្វសំពោចធំ បង្ហាញវត្តមានក្នុងព្រៃល្បោះ នៃខេត្តមណ្ឌលគិរី និងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងជើង ខេត្តព្រះវិហារ

ភ្នំពេញ៖ សំពោចធំ (Large-spotted civet) Viverra megaspila ជាប្រភេទមំសាសត្វមាឌតូចត្រូវបានចាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN។ សត្វសំពោចធំមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ភាគខាងត្បូងប្រទេសចិន និងឧបទ្វីបប្រទេសម៉ាឡេស៊ី។
សំពោចធំភាគច្រើនត្រូវបាន កត់ត្រានៅតំបន់ដែលមានរយៈកំពស់ទាបក្រោម ៣០០ម (ធៀបនឹងនីវ៉ូទឹកសមុទ្រ) ។
នៅក្នុងប្រទេសកម្ពុជា សត្វសំពោចធំ ភាគច្រើនត្រូវបានគេកត់ត្រា តាមរយៈម៉ាស៊ីនថតរូបស្វ័យប្រវត្ត នៅក្នុងព្រៃល្បោះនៃ តំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត (ខេត្តមណ្ឌលគិរី) និងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងជើង (ខេត្តព្រះវិហារ)។ កត្តាគំរាមកំហែងចំពោះសត្វសំពោចធំ មានដូចជា ការបាត់បង់ទីជម្រក និងការបរបាញ់/ដាក់អន្ទាក់ ៕
