លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញជូនដំណើរគណៈប្រតិភូ អន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ និងបណ្តាសភាប្រទេសសង្កេតការណ៍ ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសកម្ពុជា
ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ កែ ច័ន្ទមុនី ឯកឧត្តម តាក វណ្ណថា លោកជំទាវ ម៉ក់ វណ្ណស៊ីថា លោកជំទាវ កុប ម៉ារីយ៉ាស និងលោកជំទាវ ម៉ាណ ណាវី សមាជិក សមាជិកា អនុគណៈកម្មការទី៣ ឡូជីស្ទីក ពិធីការ បានអញ្ជើញជូនដំណើរគណៈប្រតិភូអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ និងបណ្តាសភាប្រទេសសង្កេតការណ៍ ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសកម្ពុជា បន្ទាប់ពីការបញ្ចប់កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ៕