**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណបក្សឃុំក្រាំងស្តារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**ឯកឧត្ដម ប៉ែន វិបុល ផ្ញើសារជូនពរសម្ដេច ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ**លោក ម៉ារីស សាង៉ាមវង្សា បានលើកឡើងថា ថៃនឹងជំរុញឱ្យមានការចូលរួមជាអន្តរជាតិបន្ថែមទៀតជាមួយប្រទេសកម្សត់មីយ៉ាន់ម៉ា**“ដំណើរនៅប្រទេសចិនរបស់អ្នកនិពន្ធវ័យក្មេងអាស៊ានលើកទីពីរ”បានចាប់ដំណើរការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi**ក្រសួងសុខាភិបាលរុស្ស៊ី បានប្រកាសថា វ៉ាក់សាំង mRNA ថ្មីនឹងជួយប្រព័ន្ធភាពស៊ាំក្នុងការទទួលស្គាល់និងបំផ្លាញកោសិកាមហារីក**សហរដ្ឋអាមេរិកបានចាប់ផ្តើមដកទណ្ឌកម្មជាផ្លូវការហើយចេញពីប្រទេសស៉ីរី**អ៊ុយក្រែនបាននិយាយថា ខ្លួនបានបើកការស៉ើបអង្កេតលើការសង្ស័យសម្លាប់ អ្នកទោសសង្រ្គាមសរុបចំនួន២៦៨នាក់ ក្រោមស្នាដៃរបស់កងទ័ពរុស្ស៉ី**មនុស្សចំនួន ១៨នាក់បានរងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយកាំបិតនៅទីក្រុង Hamburg**ប៉េកាំងបានថ្កោលទោសលោក ដូណាល់ ត្រាំ ដែលបានដកហូតសិទ្ធិរបស់សាកលវិទ្យាល័យហាវើដ ក្នុងការចុះឈ្មោះទទួលសិស្សនិស្សិតបរទេសដែលភាគច្រើនមកពីប្រទេសចិន**ឯកឧត្តម ប៉េង ពោធិ៍សា បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធសហការការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋបានល្អនៅក្នុងខេត្ត**ក្រុមហ៊ុន Guowang State Food Co., Ltd ត្រូវបានចាត់ការតាមច្បាប់ បន្ទាប់ពីបានបញ្ចេញទឹកកខ្វក់ បំពុលតំបន់ទឹកសាធារណៈ នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ**បណ្ឌិត ជា មុនីឫទ្ធិ ៖ អំណានជាឆ្អឹងខ្នងនៃការអភិវឌ្ឍពុទ្ធិនិងបទពិសោធន៍**ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើក “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”**ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារជាមួយអភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើកការស្រាវជ្រាវ ឃាត់ខ្លួន ករណីលួចគ្រប់គ្រងគណនីហ្វេសប៊ុក ផ្ញើសារទៅបងប្អូនម្ចាស់គណនីដើម្បីខ្ចីប្រាក់**ក្រុមការងារក្រសួង និងអាជ្ញាធរខេត្តចុះពិនិត្យទីតាំងស្នើសុំសាងសង់ស្ថានីយជញ្ជីងអចល័តចំនួន៣ទីតាំង ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ រតនគិរី និងមណ្ឌលគិរី**វិស័យឯកជន បានប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅរយៈពេល១០ឆ្នាំខាងមុខ

ឯកឧត្តម ប៉ាវ ហមផាន អញ្ជើញប្រកាសចូលកាន់មុខតំណែង​ ប្រធាន អនុប្រធាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃពន្ធនាគារខេត្តកែប ១០រូប

ភ្នំពេញ៖ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង​ ប្រធាន អនុប្រធាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃពន្ធនាគារខេត្តកែប ចំនួន១០រូប​ ក្នុងពិធីប្រកាសចូលកាន់តំណែងនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប​ ឯកឧត្ដម​ ប្រតិភូ​អមដំណើរ​ ឯកឧត្ដម​រដ្ឋលេខាធិការ​ ឯកឧត្ដម​ តំណាង​សាលាដំបូងខេត្តកែប​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍​ កងកម្លាំងទាំងបី​ អភិបាល​ក្រុង​ស្រុក​ ថ្នាក់ដឹកនាំមន្ទីរ​ និងមន្ត្រីពាក់ព័ន្ធ​សរុបជាង២០០នាក់។

មានមតិស្វាគមន៍ក្នងពិធីចូលកាន់មុខតំណែងនាឱកាសនោះ​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា៖​ កន្លងមកខេត្តកែប ពុំមានរចនាសម្ព័ន្ធអង្គភាពរដ្ឋគ្រប់ដូចទៅនឹងបណ្តាខេត្ត រាជធានីផ្សេងៗនោះទេ ដោយមើលឃើញពីការលំបាកក្នុងការគ្រប់គ្រងប្រតិបត្តិការងារជំនាញ​ ត្រូវពឹងផ្អែកលើកិច្ចសហការរបស់ខេត្តកំពត ដើម្បីបំពេញសម្បទាខេត្តកែប អោយបានសក្តិសមនឹងគ្រប់រចនាសម្ព័ន្ធរដ្ឋបាល​ រាជរដ្ឋាភិបាលបានបង្កើតអោយមានអង្គភាពរតនាគារខេត្តនៅឆ្នាំ២០១៤ បន្ទាប់មកសាលាដំបូងខេត្តកែប​ នៅឆ្នាំ២០២១ ដោយនៅខ្វះអង្គភាពពន្ធនាគារខេត្ត​ ដែលមានភារកិច្ចគ្រប់គ្រងទណ្ឌិត។ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជនជាប់ឃុំរបស់ខេត្តកែប ដែលបាននឹងកំពុងឃុំឃាំងនៅពន្ធនាគារខេត្តកំពត​ មានចំនួន៧៥នាក់ ស្រី៣នាក់ និងជនជាតិបរទេស ០១នាក់ និងអនីតិជន ២នាក់។

ឯកឧត្តម​ បន្តថា ថ្ងៃនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃសម្រេចបង្កើតអោយមានអង្គភាពពន្ធនាគារខេត្ត​ ដែលបានឆ្លើយតបចំគោលដៅនៃតម្រូវការរបស់ខេត្តចង់បានជាយូរមកហើយ។ ឯកឧត្តមសង្ឃឹមថា លោក ព្រាប ឌន ប្រធានពន្ធនាគារ និងមន្ត្រីនៃរចនាសម្ព័ន្ធ ពន្ធនាគារខេត្ត ដែលបានទទួលមុខតំណែងថ្មីនៅថ្ងៃនេះ និងខិតខំដឹកនាំបំពេញតួនាទីភារកិច្ច និងផ្តល់កិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធអោយបានល្អប្រសើរ។

មានប្រសាសន៍សំណេះសំណាលនឹងណែនាំនាឱកាសនោះ​ ឯកឧត្តម ប៉ាវ ហមផាន បានលើកឡើងថា មន្ត្រីពន្ធនាគារដែលទើបតែងតាំងថ្មី ត្រូវមានសាមគ្គីភាព ត្រូវគោរពតួនាទីខ្លួនឯង មិនត្រូវយកតួនាទីរបស់ខ្លួន ទៅគៀបសង្កត់អ្នកទោសឡើយ ហើយគ្មានជនណាម្នាក់ យកអ្នកជាប់ពន្ធនាគារចេញជាដាច់ខាត បើគ្មានការអនុញ្ញាត លិខិតស្នាមត្រឹមត្រូវ និងមិនត្រូវយកអ្នកណាម្នាក់ ចូលពន្ធនាគារដោយគ្មានលិខិតស្នាម ចេញដោយស្ថាប័នយុត្តាធិការ (តុលាការ) ឡើយ។ ត្រូវរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារ ហើយមន្ត្រីពន្ធនាគារ ត្រូវទប់ស្កាត់ការជ្រាបចូលនូវអ្វីដែលហាមឃាត់ ដូចជាវត្ថុប៉ះពាល់ដល់សុខសុវត្ថិភាព ដល់អ្នកជាប់ឃុំ ទប់ស្កាត់សារធាតុគ្រឿងញៀន ទប់ស្កាត់គ្រឿងស្រវឹងជាដាច់ខាត។

ដើម្បីអោយមន្ត្រីដែលទើបតែងតាំងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាព ឯកឧត្តម ប៉ាវ ហមផាន ក៍បានផ្តល់កាណែនាំដល់លោក ឧត្តមអគ្គានុរក្ស ព្រាប ឌន ប្រធានពន្ធនាគារ និងអនុប្រធាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ ទាំង១០រូបដែលទើបចូលកាន់ដំណែងថ្មី ត្រូវចូលរួមអនុត្តដូចខាងក្រោម៖
១-ត្រូវគិតពីនិរន្តរភាព និងប្រសិទ្ធភាព ក្នុងការដឹកនាំជាចំបង
២-ត្រូវជំរុញការងារកំណែទម្រង់ដោយផ្តោតលើចំណុចសំខាន់២គឺ
-ការងារធនធានមនុស្ស
-ការងារសុខភាពក្នុងពន្ធនាគារ
៣-ត្រូវយកចិត្តទុកដាក់កសាងស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស។
៤-ត្រូវរក្សាទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធអោយបានប្រសើរបន្ថែមទៀត។
ក្នុងឳកាសដ៏វិសេសវិសាលនោះ ឯកឧត្តមសូមស្នើដល់ឯកឧត្តមក្រុមប្រឹក្សាខេត្ត​ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងអង្គភាពនានា មេត្តាផ្ដល់ការគាំទ្រជួយអោយពន្ធនាគារខេត្ត អាចដំណើរការ និងបំពេញភារកិច្ច ទៅបានដោយជោគជ័យ៕

 

អត្ថបទដែលជាប់ទាក់ទង